ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គាំទ្រចំណាត់ការ! រថយន្តរក​ស៊ី​ដឹកជញ្ជូនដី និងខ្សាច់ ដែលប្រហែសធ្វើឲ្យហូរទឹកកក្លាក់ កំពប់ដី​ និងខ្សាច់ធ្លាក់ពេញផ្លូវ ត្រូវអាជ្ញាធរហៅអ្នកគ្រប់គ្រងឲ្យបាញ់ទឹកលាងសម្អាតដី និងខ្សាច់ ឲ្យស្អាតទើបប្រគល់រថយន្តឲ្យវិញ

    BY Khmernote Media September 7, 2019
    គាំទ្រចំណាត់ការ! រថយន្តរក​ស៊ី​ដឹកជញ្ជូនដី និងខ្សាច់ ដែលប្រហែសធ្វើឲ្យហូរទឹកកក្លាក់ កំពប់ដី​ និងខ្សាច់ធ្លាក់ពេញផ្លូវ ត្រូវអាជ្ញាធរហៅអ្នកគ្រប់គ្រងឲ្យបាញ់ទឹកលាងសម្អាតដី និងខ្សាច់ ឲ្យស្អាតទើបប្រគល់រថយន្តឲ្យវិញ

    រថយន្តក្រុម​ឈ្មួញ​រក​ស៊ី​ដឹកជញ្ជូនដី និងខ្សាច់ មិនគ្របឲ្យបានត្រឹមត្រូវ​ ហូរទឹកកក្លាក់ កំពប់ធ្លាក់ដី និងខ្សាច់​ពេញផ្លូវ​ ត្រូវបានលោក​ ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ ដឹកនាំកម្លាំងចម្រុះ​ ចុះធ្វេីការឃាត់រថយន្តបានចំនួន៣គ្រឿង​ យកទៅរក្សាទុក​នៅសាលាខណ្ឌមានជ័យ​ នៅយប់ថ្ងៃទី០៦​ ខែកញ្ញា​ ឆ្នាំ២០១៩នេះ​ និងហៅអ្នកគ្រប់គ្រងមកណែនាំ​ និងធ្វេីកិច្ចសន្យា​ ឲ្យបាញ់ទឹកលាងសម្អាតដី និងខ្សាច់ ដែលធ្លាក់​ពេញផ្លូវនោះឲ្យបានស្អាតឡេីងវិញ​ ចាប់ពីមុខច្រកចេញចូលក្រុមហ៊ុនដឹកជញ្ជូនខ្សាច់​ នៅផ្លូវជាតិលេខ២​ អតីតរោងចក្រផលិតស៊ីម៉ងត៍​ សង្កាត់ចាក់អង្រែលេី​ ខណ្ឌមានជ័យ​ រហូតដល់ផ្លូវ៦០ម៉ែត្រ​ កន្លែងដែលដឹកដីយកទៅចាក់នោះ ទេីបអនុញាតិប្រគល់រថយន្តជូនវិញ​ ។

    ដូច្នេះហេីយ​សូមឲ្យអ្នកបើកបររថយន្តទាំងនោះ ចូលរួមសហការណ៍សម្អាតបរិស្ថាន ដើម្បីយើងទាំងអស់គ្នា សោភ័ណ្ឌភាពដងផ្លូវ ឲ្យមានសណ្តាប់ធ្នាប់ល្អ ចៀសវាង​ ធ្លាក់ដី ធ្លាក់ខ្សាច់ ឬថ្ម ប៉ះពាល់ខ្ទាតប្រលាក់ តាមផ្លូវ ឬអ្នកដំណើរ​ហេីយ​ មួយវិញទៀត​នៅពេលដី ឬខ្សាច់ស្ងួត វានិងប្រែជាកម្ទេចដី​ហ៊ុយដី​ទ្រលោម​ ប៉ះពាល់ដល់បរិស្ថាន យេីងត្រូវសហការគ្នាចូលរួមថែទាំ​ និងសម្អាតឲ្យបានស្អាតឡេីងវិញ ដេីម្បីងាយស្រួលធ្វើដំណើរប្រកបដោយសុវត្ថិភាព ពោលគឺមិនបង្កការគ្រោះថ្នាក់ផ្សេងៗទៀតផងដែរ៕

    ប្រភព៖ ​បងម៉េងអ្នកសារព័ត៌មាន /ABC

    Share This Post:
    MPO4D jitutoto mpo4d Mpoplay