ការសិក្សាមួយនិយាយថា បរិភោគសាច់មាន់ច្រើន អាចនឹងមានហានិភ័យនៃជំងឺមហារីក
សាច់មាន់គឺជាសាច់ពេញនិយមបំផុត ហើយវាត្រូវបានគេចាត់ទុកថា ជាជម្រើសសាច់មួយដែលមានសុខភាពល្អ សម្រាប់អ្នកដែលកំពុងមានរបបអាហារ (Diet) ។ ទោះយ៉ាងណាការសិក្សាមួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Oxford បង្ហាញថា ការបរិភោគសាច់មាន់អាចបង្កើនហានិភ័យនៃជំងឺមហារីក។ ការសិក្សានេះមានការចូលរួមពីជនជាតិអង់គ្លេសវ័យកណ្តាលចំនួន ៤៧៥,០០០នាក់ ដែលត្រូវបានតាមដានអស់រយៈពេល ៨ឆ្នាំ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ រកមើលជំងឺមហារីកកូនកណ្តុរ និងជំងឺមហារីកក្រពេញប្រូស្តាតចំពោះបុរស។

ក្រុមអ្នកស្រាវជ្រាវបានវិភាគលើរបបអាហាររបស់មនុស្ស ៤៧៥,០០០នាក់ ហើយក៏បានតាមដានជំងឺ និងជំងឺដែលពួកគេកំពុងមានជាប់ខ្លួន។ ក្នុងចំណោមអ្នកទាំងនោះ មាន ២៣,០០០នាក់ ក្នុងចំណោមពួកគេបានវិវត្តទៅជាជំងឺមហារីក។ ការរកឃើញនេះក៏ស្របជាមួយការចុះផ្សាយក្នុងទិនានុប្បវត្តិរោគរាតត្បាត និងសុខភាពសហគមន៍បាននិយាយថា៖ “ការទទួលទានបក្សីមានទំនាក់ទំនងជាវិជ្ជមាននឹងហានិភ័យនៃជំងឺមហារីកស្បែក មហារីកក្រពេញប្រូស្តាត និងមហារីកកូនកណ្តុរ”។
ប៉ុន្តែយ៉ាងណាកក៏ដោយការសិក្សានេះមិនបានស៊ើបអង្កេតមូលហេតុ ដែលនាំឱ្យមនុស្សវិវត្តទៅជាជំងឺមហារីកដោយសារការបរិភោគបក្សីនោះទេ ព្រោះវាជា “ការសិក្សាសមាគម” ។ នេះមានន័យថា ការសិក្សាគ្រាន់តែបង្ហាញពីការជាប់ទាក់ទងគ្នារវាងការបរិភោគសាច់មាន់ និងប្រភេទមហារីកមួយចំនួន។ ក្នុងចំណោមកត្តាជាច្រើនដែលអាចបណ្តាលឱ្យមានការជាប់ទាក់ទងគ្នានេះ អាចបណ្តាលមកពីសាច់មានផ្ទុកសារជាតិបង្កមហារីក ឬមកពីកត្តាចម្អិនជាដើម៕

អត្ថបទ៖ លីដា