ងាយបំផុត! របៀបជួយឲ្យ iPhone ស៊េរីចាស់ដំណើរការលឿនឡើងវិញ
- March 30, 2018
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple ទើបតែប្រកាសចេញនូវប្រព័ន្ធដំណើរការ iOS ជំនាន់ចុងក្រោយគេបង្អស់ 11.3 ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ឆែកមើលលើគុណភាពថ្ម និងធានាឲ្យបានថា iPhone ទាំងអស់នឹងដំណើរការបានល្អ ពោលគឺមិនយឺតទៀតឡើយ។

ដោយឡែក ប្រព័ន្ធដំណើរការ iOS របស់ក្រុមហ៊ុន Apple ធ្លាប់ត្រូវបានអ្នកប្រើប្រាស់រិះគន់ម្ដងរួចហើយកាលពីឆ្នាំ2017 ទាក់ទងទៅនឹងការដំណើរការយឺត ហើយបញ្ហានេះមិនមែនកើតឡើងដោយចៃដន្យឡើយ គឺក្រុមហ៊ុន Apple ជាអ្នកធ្វើតែម្ដង ដោយសារចង់រក្សាគុណភាពថ្ម និងថាមពលប្រើប្រាស់បានយូរ។
ទោះជាយ៉ាងណា មកដល់ប្រព័ន្ធដំណើរការ iOS 11.3 នេះ អ្នកអាចបង្កើតជម្រើសដោយខ្លួនឯង ពោលគឺចង់រក្សាថាមពលថ្មឲ្យប្រើប្រាស់បានយូរ តែដំណើរការយឺត រឺជ្រើសយកការដំណើរការលឿន តែស៊ីថាមពលថ្មវិញ។ ដើម្បីបង្កើតជម្រើស សូមចូលទៅកាន់៖
– ត្រូវប្រាកដថា iPhone របស់អ្នកឈរនៅលំដាប់ប្រព័ន្ធដំណើរការ iOS 11.3 រឺចូលទៅកាន់ Settings > General > Software update។
– ចូលទៅកាន់ Settings > Battery អ្នកនឹងឃើញមីនុយនេះ បន្ទាប់មកចុចលើពាក្យថា Battery Health (Beta)

– បន្ទាប់មកទៀត អ្នកនឹងឃើញផ្ទាំងមួយនេះ

– ដូចទៅនឹងអ្វីដែលអ្នកឃើញអញ្ចឹង គុណភាពថ្មរបស់ iPhone X មួយគ្រឿងនេះគឺនៅរហូតដល់ទៅ 98% ឯណោះ ហើយកំពុងដំណើរការក្នុងជម្រើស Optimal performance។
– ប្រសិនបើអ្នកកំពុងប្រើប្រាស់ iPhone ស៊េរីទាប នោះអ្នកនឹងសង្កេតឃើញភាគរយគុណភាពថ្មនៅទាប ក៏ដោយសារការប្រើប្រាស់យូរ និងសាកច្រើនដងទើបធ្វើឲ្យគុណភាពវាធ្លាក់ចុះ។ មួយវិញទៀត នៅពេលដែលគុណភាពថ្មនៅសល់ក្រោម 80% នោះការដំណើរការនឹងត្រូវបានកំណត់ដោយស្វ័យប្រវត្តិ។

តាមរយៈការកំណត់នេះ គឺបានន័យថា iPhone ត្រូវបានប្រព័ន្ធដំណើរការជួយដល់ថាមពលថ្ម ដោយការកំណត់លើល្បឿន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកគិតថា ការដំណើរការនេះយឺតពេក ពិបាកប្រើ ហើយអ្នកមិនខ្វល់ថាគុណភាពថាមពលថ្មនឹងក្លាយទៅជាយ៉ាងណាទៀតនោះ អ្នកអាចចុចលើពាក្យថា “Disable” ដើម្បីបិទមុខងារនេះចោលបាន។
Fu
ប្រភព៖ cnbc
- Share This Post:






