ព័ត៌មានជាតិ
ត្រេកអរផង! បេក្ខជននិទ្ទេស A ទាំង ១៣រូប ប្រចាំខេត្តព្រះសីហនុទទួលបាន ម៉ូតូម្នាក់ ១គ្រឿង និងថវិកា ១,០០០ដុល្លា ពីឯកឧត្តម គួច ចំរើន និងលោកជំទាវ
BY Khmernote Media
September 10, 2019
បេក្ខជនខេត្តព្រះសីហនុ បាននិទ្ទេស A ទាំង ១៣រូប និងទទួលបាន ម៉ូតូ ម្នាក់ ១គ្រឿង និងថវិកា ១,០០០ដុល្លា ពី ឯកឧត្តម គួច ចំរើន និងលោកជំទាវ អ៊ូ ធីតាពៅ ។ អបអរសាទរចំពោះការខិតខំរបស់បេក្ខជន ប្រឡងបាក់ឌុប ទាំងអស់ ឯកឧត្តមគួច ចំរើន ពិតជាមានមោទកភាពជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗគ្រប់គ្នា រហូតទទួលបានជោគជ័យប្រលងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែlប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ជាពិសេសខេត្តព្រះសីហនុទទួលបាននិទ្ទេសA ចំនួន ១៣នាក់។
គួររំលឹកថាខេត្តព្រះសីហនុ មានបេក្ខជនប្រឡងជាប់សញ្ញាបត្របាក់ឌុប ចំនួន១២២៤ នាក់ ស្មើនឹង៧៧.៩៦ភាគរយ ។ ក្នុងនោះនិទ្ទេស A មាន ១៣នាក់ និទ្ទេស B មាន ៤៧នាក់ និទ្ទេស C មាន ៨៥នាក់ និទ្ទេស D មាន ២២១នាក់ និងនិទ្ទេស E មាន ៨៥៨នាក់។ បេក្ខជនប្រឡងធ្លាក់ មានចំនួន ៣៣៣នាក់ ៕


ប្រភព៖ ប្រជាជនខេត្តព្រះសីហនុ