ព័ត៌មានជាតិ
ប្រុសស្រី១២នាក់ កំពុងតែសប្បាយ អារម្មណ៍ហោះហើរពេញមេឃ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
BY Khmernote Media
September 10, 2019
ភ្នំពេញ៖ ដោយយោងតាមការស្រាវជ្រាវរបស់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង បានដឹកនាំកម្លាំងបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅផ្ទះជួល ផ្លូវលំ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះយើងបានឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់(ស្រី០៣នាក់) និងដកហូតសំភារៈមួយចំនួនមានដូចជា៖
ក្រាមសសង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់, ថ្នាំគ្រាប់ព័ណខៀវចំនួន ០២គ្រាប់, ដបថ្នាំពណ៍ខ្មៅតូច០១ ,ម៉ាស៊ីនចាក់ភ្លេង០១គ្រឿង ,Laptop ០១គ្រឿង ,បាស់JBL ០១គ្រឿង និងអំពូលភ្លើងព័ណ ០១គ្រឿង ។បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កំលាំងសម្ថកិច្ចបាននាំខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសួរនាំបន្ត៕







