ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្សារឃ្លាំងរំសេវ បំផ្លាញអស់ ៤០តូប

BY
Khmernote Media
September 11, 2019

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រមាណ ២៣និង២០នាទី មានករណីអគ្គិភ័យមួយកើតឡើងនៅក្នុងផ្សារឃ្លាំងរំសេវ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយបណ្តាលអោយខូចខាតសរុប ៤០តូប ប្រើប្រាស់ឡានទឹកសរុប ២៦គ្រឿង និងរលត់វិញនៅម៉ោងប្រមាណ ០០:៣០នាទី។ បច្ចុប្បន្នកម្លាំងនគរបាលខណ្ឌទួលគោក កំពុងធ្វើការ និងគ្រប់គ្រងទីកន្លែងកើតហេតុ និងការពារទ្រព្យសម្បត្តិបងប្អូនអាជីវករ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: