សង្គម

នាវាដឹកជញ្ចូនអ្នកដំណើរតាមផ្លូវទឹកពីព្រែកព្នៅ-តាខ្មៅ ជិតដាក់ដំណើរការហើយ

BY
Khmernote Media
March 30, 2018

យោងតាមការឲ្យដឹងពី ក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងនាព្រឹកថ្ងៃទី៣០ ខែមីនា នេះថា នាវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ព្រែកព្នៅ-តាខ្មៅ ដែលគ្រោងដាក់ដំណើរការនាពេលឆាប់ៗខាងមុខនេះ បានសម្រេច៩៥%ហើយ គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨។

ក្រសួងសាធារណការ និងដឹកជញ្ចូន ធ្លាប់បញ្ជាក់ឲ្យដឹងរួចមកហើយថា នាវានឹកជញ្ចូនអ្នកដំណើរនេះនឹងដាក់ដំណើរការ លើកដំបូងនឹងប្រព្រឹត្តធ្វើទៅនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានទូកដឹកអ្នកដំណើរ០២គ្រឿងជាទូករបស់ក្រុមហ៊ុន Royal Express Boat អាចផ្ទុកមនុស្ស៦០នាក់ និង០៣គ្រឿងទៀតជាទូករបស់កំពង់ផែស្វយ័តភ្នំពេញ ដែលកំពុងសាងសង់ អាចផ្ទុកបាន ៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព។

ជាមួយទូក ០៣គ្រឿងជាជំហ៊ានដំបូងនេះ នឹងធ្វើចរាចរណ៍ផ្តល់សេវា ចេញដំណើរពីព្រែកព្នៅទៅក្រុងតាខ្មៅ ចម្ងាយសរុបប្រមាណ២៥គីឡូម៉ែត្រ ចំណាយពេលវេលាជាមធ្យម៣៤នាទី មានចំណតផែចំនួន ០៥ រួមមាន៖ ចំណតផែព្រែកព្នៅ ទីលានប្រជាធិបតេយ្យថ្មី ផ្សាររាត្រី កោះពេជ្រ និងក្រុងតាខ្មៅ៕

អត្ថបទ៖ សេម

Share This Post: