បច្ចេកវិទ្យា

ទាន់ហ្គេមទំនើបៗជាច្រើនដូចជា PUBG ដាក់ឲ្យលេងលើស្មាតហ្វូន ចង់ដឹងទេថា តើស្មាតហ្វូនណាដែលល្អបំផុតអាចអូសហ្គេមទាំងអស់នេះបាន? (មានវីដេអូ)

BY
Khmernote Media
March 30, 2018

នាពេលថ្មីៗនេះ ក្រុមហ៊ុន T-Mobile បានបង្ហោះវីដេអូមួយចូលទៅក្នុងគេហទំព័រ YouTube ដែលមានបញ្ហាញពីស្មាតហ្វូនល្អបំផុត សម្រាប់លេងហ្គេមអនឡាញ។ ដោយឡែក ក្នុងពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថាហ្គេមល្បីៗជាច្រើនដែលធ្លាប់តែលេងបានលើកុំព្យូទ័រ Play Station រឺ Xbox ត្រូវបានអភិវឌ្ឍន៍មកលេងលើស្មាតហ្វូនបានដែរហើយ ដូចនេះប្រសិនបើអ្នកចូលចិត្តលេងហ្គេមទាំងនោះ គួរតែជ្រើសរើសយកស្មាតហ្វូនដែលសាកសម។

ក្នុងវីដេអូ ក្រុមហ៊ុន T-Mobile បានចាប់ផ្ដើមពីលំដាប់លេខ5 មុន ហើយនោះគឺជាម៉ូដែល Galaxy S8+ របស់ក្រុមហ៊ុន Samsung ដែលទទួលបានចំណាត់ថ្នាក់នេះ។ ថ្វីបើស្មាតហ្វូននេះត្រូវបានចេញលក់តាំងពី 1ឆ្នាំមុនមែន ប៉ុន្ដែវានៅតែជាម៉ូដែលខ្លាំងដដែល។ បន្ទាប់មកទៀតគឺ iPhone X ដែលឈរនៅលំដាប់លេខ4។ លោកអ្នកប្រាកដជាដឹងហើយថា iPhone X គឺជាម៉ូដែលកំពូលរបស់ក្រុមហ៊ុន Apple ដែលមានបំពាក់ដោយបន្ទះឈីបប្រភេទ A11 Bionic និង GPU ជំនាន់ចុងក្រោយគេបង្អស់។ ក្រោយមក Galaxy Note 8 ឈរនៅលំដាប់លេខ3 ចំណែកឯ LG V30+ ឈរនៅលំដាប់លេខ2។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន T-Mobile បានចាត់ថ្នាក់ឲ្យ Galaxy S9+ ឈរនៅលំដាប់លេខ1 ថាជាស្មាតហ្វូនដែលល្អបំផុតសម្រាប់លេងហ្គេម។ ជាការពិតណាស់ ម៉ូដែលកំពូលនេះត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ Snapdragon 845 និង GPU Andreno 630 ជាមួយនឹងអេក្រង់ល្អឥតខ្ចោះ Speaker ល្អ មានប្រព័ន្ធ LTE និងជាពិសេសមានកម្មវិធី Game Launcher ទៀត។

Fu

ប្រភព៖ phonearena

Share This Post: