បច្ចេកវិទ្យា

OnePlus 7T បង្ហាញខ្លួនជាផ្លូវការមុនកាលកំណត់

BY
Khmernote Media
September 18, 2019

ប្រសិនបើអ្នកមិនចូលចិត្តព័ត៌មានបែបចចាមអារ៉ាមទេនោះ ប៉ុន្តែអ្នកត្រូវដឹងថាវាគឺជាយុទ្ធសាស្ត្រទីផ្សារមួយមុនការប្រកាសជាផ្លូវការនូវទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុននានា។ មួយក្នុងចំណោមនោះគឺក្រុមហ៊ុនចិន OnePlus ដែលត្រូវបានគេមើលឃើញថាបានបែកធ្លាយព័ត៌មានចចាមអារ៉ាមជាច្រើនអំពីម៉ូដែលថ្មីៗរបស់ខ្លួន ហើយលើសពីនេះក្រុមហ៊ុនថែមទាំងបានបង្ហាញរូបរាងជាផ្លូវការមុនកាលកំណត់នៃបង្ហាញខ្លួនផងដែរ។

OnePlus 7T ត្រូវបានប្រធានក្រុមហ៊ុនលោក Pete Lau ធ្វើការបង្ហោះរូបរាងរបស់វាជាផ្លូវការនៅមុនកាលកំណត់ ដែលគួរតែត្រូវបានធ្វើឡើងនាថ្ងៃទី២៦ ខែកញ្ញា។ មិនខុសពីអ្វីដែលព័ត៌មានចចាមអារ៉ាមទាំងឡាយធ្លាប់បានសរសេរឡើយ កាម៉េរាខាងក្រោយរបស់វាប្រើប្រាស់ប្រព័ន្ធ triple-camera system។ ទោះបីជាយ៉ាងណាក្តីលោក Lau មិនបានធ្វើការបង្ហាញរូបរាងខាងមុខឡើយ ហើយជឿជាក់ថា ព័ត៌មានលំអិតនឹងត្រូវបង្ហាញខ្លួនជាផ្លូវការក្នុងប៉ុន្មានថ្ងៃខាងមុខនេះគឺនៅថ្ងៃទី២៦ខែកញ្ញានេះជាមិនខាន។

OnePlus 7T ត្រូវបានគេរំពឹងថានឹងប្រើបន្ទះឈីប Snapdragon 855+ និងមានល្បឿនអេក្រង់ 90Hz ទាំង 7T និង 7T Pro ចំណែកឯកាមេរ៉ាវិញមិនខុសគ្នាជាមួយនឹង OnePlus 7 Pro ឡើយ៕

អត្ថបទ៖ Lee

Share This Post: