បច្ចេកវិទ្យា

ពុះបំបែកគ្រឿងក្នុងមើលទើបដឹងថា iPhone 11 Pro Max មានថ្មដល់ទៅ 4,000mAh

BY
Khmernote Media
September 19, 2019

ក្រោយក្រុមហ៊ុន Apple បញ្ចេញលក់នូវទូរស័ព្ទ iPhone 11 ទាំង ៣ ម៉ូដែលរបស់ខ្លួនជាផ្លូវការរួចមក សារព័ត៌មានបច្ចេកវិទ្យាជាច្រើនបានចុះផ្សាយពីចំណាប់អារម្មណ៍ទាំងវិជ្ជមាន និងអវិជ្ជមានចំពោះទូរស័ព្ទទាំង ៣ ម៉ូដែលនេះ។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន GSMARENA វិញបានធ្វើការចាប់អារម្មណ៍ទៅលើថ្មរបស់ទូរស័ព្ទ iPhone 11 Pro Max ក្រោយគេបានពុះបំបែកទូរស័ព្ទម៉ូដែលនេះដើម្បីពិនិត្យលើថ្មរបស់វា។ ប្រភពខាងលើបានអះអាងថា ថ្មរបស់ iPhone 11 Pro Max មានកម្លាំង 4,000 mAh មានរូបរាងជាអក្ស L ដូចជាថ្មរបស់ iPhone XS Max កាលពីមុនដែរ ​តែមានកម្លាំងខ្លាំងជាង 25%។

ក្រុមហ៊ុន Apple ក៏ទើបតែបានប្រកាសដែរថា ខ្លួននឹងប្រើវត្ថុធាតុកែច្នៃដើម្បីបង្កើតបន្ទះ Taptic Engine ។ វាជាអ្វីដែលគួរឱ្យចាប់អារម្មណ៍ព្រោះថា Taptic Engine គឺពិបាកធ្វើខ្លាំងណាស់ ដោយសារវាធ្វើចេញពីវត្ថុធាតុ (rare earth) រហូតដល់ 1/4 នៃធាតុផ្សំទាំងមូលរបស់ស្មាតហ្វូន។

មូលហេតុនៃការផ្លាស់ប្ដូនេះ គឺដើម្បីធានាបាននូវការផ្គត់ផ្គង់មានស្ថេរភាព។ ប៉ុន្តែវាមិនមែនជាការងារងាយស្រួលទេសម្រាប់ Apple ព្រោះធាតុទាំងនេះត្រូវបានប្រើនៅក្នុងសមាសធាតុតូចៗដូចជានៅក្នុងបំពងសំឡេង និង Actuator ។ ការកែច្នៃទូរស័ព្ទ iPhone ១០០,០០០គ្រឿង ស្រង់បានមកវិញនូវធាតុកម្រតែ 32គីឡូក្រាមប៉ុណ្ណោះ។ យ៉ាងណាក្តី សារព័ត៌មានមួយនេះបានបញ្ជាក់ថា RAM នៅក្នុង iPhone 11 Pro Max មានទំហំ 4GB និងមានគុណភាពយ៉ាងល្អ៕

អត្ថបទ៖ ភក្តី

Share This Post: