សង្គម

ថ្ងៃឈប់សម្រាក សុំមេទៅស្រុកជួបគ្រួសារ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត

BY
Khmernote Media
September 19, 2019

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅ ភូមិព្រៃស្លឹក ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្តបុកថ្មជិះប៉ះគ្នាជាមួយម៉ូតូដែលមានស្លាកលេខ កំពង់ស្ពឺ 1O-2741 បណ្តាលឲ្យអ្នកបើកម៉ូតូបានបាត់បង់ជីវិត។ ម្ចាស់ម៉ូតូរូបនោះត្រូវបានគេស្គាល់ឈ្មោះថា ងន ឆាង អាយុ ២០ឆ្នាំ ជាបុគ្គលិកផ្សារទំនើបអ៊ីអន២ ដោយថ្ងៃនេះជាថ្ងៃឈប់សម្រាករបស់ខ្លួន រូបគេបានធ្វើដំណើរទៅស្រុកដើម្បីទៅជួបជុំគ្រួសារ មកដល់ចំណុចកើតហេតុក៏ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់ជីវិតខណៈពេលបញ្ជូនទៅមន្ទីរពេទ្យ ចំណែកឯអ្នកបើកបររថយន្តដឹកថ្មបានរត់គេចខ្លួនបាត់ស្រមោល។

យោងតាមប្រភពគណនីឈ្មោះថា ច័ន្ទ បូណ៏មីលក់ឡេសរក្រដាស បានរៀបរាប់ឲ្យដឹងថា៖ «ដំណឹងស្វែងរកសាច់ញាតិ គាត់គ្រោះថ្នាក់ចរាចណ៍នៅកំពង់ស្ពឺ ភូមិព្រៃស្លឹក មិនទាន់រកសាច់ញាតិឃើញទេ គាត់មានទីលំនៅភូមិមហាសាំង។ ជនរងគ្រោះត្រូវបានដឹកត្រលប់ពីមន្ទីពេទ្យមកវិញហើយគាត់បានស្លាប់ហើយ មិនទាន់រកសាច់ញាតិឃើញទេនៅមុខហ្វូតាបាតែម្ដងសែនអាណិត»។ អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់គ្នាមេត្តាជួយចែករំលែកព័ត៌មាននេះ និងជួយទាក់ទងស្វែងរកសាច់ញាតិរបស់គាត់ដើម្បីទទួលសពទៅធ្វើបុណ្យតាមប្រពៃណី៕

Share This Post: