បច្ចេកវិទ្យា

ថាម៉េច? កាមេរ៉ា GoPro ចេញថ្មីតម្លៃត្រឹម $199 តែ…

BY
Khmernote Media
March 30, 2018

ទីបំផុត ក្រុមហ៊ុន GoPro បានប្រកាសទាក់ទងទៅនឹងម៉ូដែលថ្មីនៃត្រកូល Hero របស់ខ្លួនហើយ ជាប្រភេទកាមេរ៉ា Action។ ដោយឡែក សម្រាប់ម៉ូដែលចេញថ្មីនេះ គឺមានរូបរាងស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ូដែលមុន ហើយក៏អាចដំណើរការបានទាំងស្រុងនូវរាល់គ្រឿងបរិក្ខាកាមេរ៉ដែរ ប៉ុន្ដែមិនអាចចាត់ចូលជាម៉ូដែលកំពូលបានទេ ពោលគឺថ្វីបើវាស្ថិតក្នុងត្រកូល Hero មែន តែសមត្ថភាពរបស់វាមិនខ្លាំងណាស់ណាឡើយ។

ទោះជាយ៉ាងណា GoPro Hero ពុំមានលក្ខណៈពិសេសគ្រប់យ៉ាងដូចគ្នាទៅនឹងម៉ូដែល Hero 6 និង Hero 5 ឡើយ ប៉ុន្ដែវាមានតម្លៃត្រឹម $199 ប៉ុណ្ណោះ។ ចំពោះតម្លៃប៉ុណ្ណេះ អាចនិយាយបានថានរណាក៏អាចទិញយកទៅប្រើប្រាស់បានដែរ។ គួរបញ្ជាក់ផងដែរថា ម៉ូដែលថ្មីនេះគឺមានជម្រើសតម្លៃដល់ $299 រឺ $399 ដែរទៅតាមប្រភេទលក្ខណៈពិសេស។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ក្រុមហ៊ុន GoPro បានសម្រេចចេញលក់ផលិតផលកាមេរ៉ាថ្មីនេះ នៅទូទាំងពិភពលោកតែម្ដង ហើយចំពោះលក្ខណៈពិសេសរបស់ GoPro Hero វិញគឺមានបំពាក់ដោយកាមេរ៉ាទំហំ 10-megapixel ជាមួយនឹងទំហំ sensor 1/2.3-inch ប្រភេ​ទ CMOS អាចថតវីដេអូបានក្នុងកម្រឹត 1080p ល្បឿន 60fps និងកម្រឹត 1440p ល្បឿន 30fps តែមិនអាចថត 4K បានឡើយ។ មួយវិញទៀត បច្ចេកវិទ្យាទប់លំនឹង OIS ក៏មិនត្រូវបានបំពាក់លើម៉ូដែលនេះដែរ តែជំនួសមកវិញដោយ EIS (Electronic image stabilization) វិញ។
ចំពោះអេក្រង់របស់ GoPro Hero គឺមានទំហំ 4.95ស.ម ក្នុងកម្រឹតបង្ហាញរូបភាព 320×480 pixels។ សម្រាប់កម្រឹត ISO គឺចន្លោះពី 100-1600 ជាមួយនឹងអង្គផ្ទុកទិន្នន័យ 4GB មកស្រាប់ក្នុងម៉ាស៊ីន ប៉ុន្ដែលោកអ្នកអាចបន្ថែម Memory card បានដល់ 128GB។

Fu
ប្រភព៖ beebom

Share This Post: