vivo បញ្ចេញស្មាតហ្វូនថ្មី មានកាមេរ៉ាដល់ទៅ៦គ្រាប់
- September 21, 2019
vivo បានក្លាយទៅជាក្រុមហ៊ុន ដែលនាំមុខគេសម្រាប់បច្ចេកវិទ្យាកាម៉េរា pop-up ក្នុងចំណោមក្រុមហ៊ុនទូរស័ព្ទវ៉ៃឆ្លាតទាំងឡាយ ហើយជាពិសេសម៉ូដែល Nex S ដែលបានបង្ហាញខ្លួនកាលពីឆ្នាំទៅ។
ទោះបីជាយ៉ាងណាក្តី vivo នៅមិនទាន់បញ្ចប់សកម្មភាពរបស់ខ្លួនឡើយទៅលើមុខងារមួយនេះទេ ដោយកាលពីពេលថ្មីៗនេះ vivo បានប្រកាសជាផ្លូវការបន្ថែមថា ម៉ូដែលជំនាន់ក្រោយគឺ vivo V17 Pro របស់ខ្លួននឹងមានវត្តមានក្នុងទីផ្សារជាមួយនឹងបច្ចេកវិទ្យាកាម៉េរា selfie ដល់ទៅ២គ្រាប់ ដែលក្នុងនោះមានមួយគ្រាប់ជាកាម៉េរា pop-upផងដែរ។ លើសពីនេះ vivo ត្រូវបានគេជឿជាក់ថា បង្កើនបច្ចេកវិទ្យាកាម៉េរាទាំង២ស្មើទៅនឹងសមត្ថភាពរបស់ Google និង Huawei ផងដែរតាមរយៈ Night Selfie mode ជាបច្ចេកវិទ្យាថត selfie ពេលយប់។
កាមេរ៉ា selfie ខាងមុខរបស់ V17 Pro មានសមត្ថភាពផ្តិតយករូបភាពក្នុងកម្រិត 32MP និងមួយទៀត 8MP (សម្រាប់ថត ultra-wide angle ដល់ 105 ដឺក្រេ) ចំណែកឯកាមេរ៉ាក្រោយវិញមាន៤គ្រាប់ ដោយមួយគ្រាប់ទំហំ 48MP ជាកាមេរ៉ាមេ ទី២មានទំហំ 13MP សម្រាប់ថត telephone zoom 2x ទី៣មានទំហំ 8MP សម្រាប់ថត ultra-wide និងមួយគ្រាប់ចុងក្រោយទំហំ 2MP សម្រាប់ជំនួយកាត់ព្រិលផ្ទៃខាងក្រោយ។
vivo V17 Pro រត់ដោយបន្ទះឈីប Snapdragon 675 មាន RAM 8GB និងអង្គផ្ទុកទិន្នន័យ 128GB ក្រាលដោយស្បែក FunTouch OS 9.1 នៅលើប្រតិបត្តិការ Android 9.0។ ស្មាតហ្វូននេះមានអេក្រង់ 6.44-inch Super AMOLED ប្រើបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃសម្រាប់ដោយ និងមានថាមពលថ្មដល់ទៅ 4,100mAh ព្រមទាំងប្រើឆ្នាំងសាកល្បឿនលឿន 18W ផងដែរ។ vivo V17 Pro ដាក់នៅលើទីផ្សារប្រទេសឥណ្ឌាមានតម្លៃ Rs. 29,990 ប្រហែល $423៕

អត្ថបទ៖ Lee
- Share This Post:






