បច្ចេកវិទ្យា

សាកទំលាក់ iPhone 11 កំពស់ត្រឹមចង្កេះ លទ្ធផលគឺថា…

BY
Khmernote Media
September 21, 2019

បរទេស: នាពេលកន្លងមកនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានធ្វើការអះអាងយ៉ាងច្បាស់ហើយថាទូរស័ព្ទម៉ូដែល iPhone 11 ជាទូរស័ព្ទដែលមានកញ្ចក់ក្រាស់បំផុតមិនធ្លាប់មាននៅក្នុងចំណោមស្មាតហ្វូនទាំងឡាយ។

ប៉ុន្តែនៅថ្ងៃចេញលក់ទូរស័ព្ទនោះ Tom’s Guide បានបង្ហាញនូវភស្តុតាងថ្មីមួយ ដែលមានភាពពិតផ្ទុយស្រឡះពីការអះអាងទាំងនោះ។ ការពិតត្រូវបានបង្ហាញនៅក្រោយពេល iPhone 11 មួយគ្រឿងត្រូវបានទម្លាក់ពីលើកំពស់ត្រឹមចង្កេះមនុស្សធម្មតាជាលទ្ធផលវាបានប៉ះខ្លាំងទៅអេក្រង់ខាងមុខយ៉ាងខ្លាំង និងបានធ្វើឲ្យ iPhone 11 Pro មួយគ្រឿងនេះមិនអាចដំណើរអេក្រង់បានធម្មតាឡើងវិញនោះឡើយ។

កំពស់នេះត្រូវបានគេជឿជាក់ថា ជាកំពស់ដែលជាធម្មតាប្រហាក់ប្រហែលទៅនឹងហោប៉ាវ ដែលជាកន្លែងទូរស័ព្ទនៃមនុស្សភាគច្រើននឹងអាចធ្លាក់ចេញពីដៃរបស់គេ។តាមរយៈការដកស្រង់បទពិសោធមួយនេះអាចឲ្យយើងដឹងបានថា អ្នកប្រើប្រាស់គួរតែចំណាយលុយទិញស្រោមទូរស័ព្ទមួយផងដែរ ដើម្បីការពារម៉ូដេលថ្មីដែលមានតម្លៃថ្លៃមួយនេះ៕

អត្ថបទ៖ Lee

Share This Post: