បច្ចេកវិទ្យា

Galaxy Note 9 នឹងត្រូវបានប្រកាសចេញលក់លឿនជាងការរំពឹងទុក ដូចនេះត្រៀមលុយពីឥឡូវឲ្យហើយទៅ

BY
Khmernote Media
March 31, 2018

សម្រាប់ Galaxy S9 ត្រូវបានចេញលក់ជាសារធារណៈប្រមាណជាជិត 1ខែហើយគិតមកដល់ឥឡូវ ប៉ុន្ដែយើងសង្កេតឃើញថា ក្រុមហ៊ុន Samsung ហាក់ដូចជាមិនទាន់អស់ចិត្តសោះ ព្រោះលេចលឺដំណឹងថាស្មាតហ្វូននេះទទួលបានការលក់ចេញទាបជាងការរំពឹងទុក។

តាមរយៈមូលហេតុនេះ អាចនឹងធ្វើឲ្យក្រុមហ៊ុន Samsung សម្រេចចិត្តក្នុងការចេញលក់ម៉ូដែលបន្ទាប់នៃត្រកូល Note ឲ្យបានលឿនបន្ដិច ពោលគឺជាធម្មតាមិនលឿនថ្នាក់នឹងពេកទេ តែលើកនេះក្រុមហ៊ុនអាចនឹងប្រកាសចេញលក់នាកំឡុងខែកក្កដា រឺសីហា។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រូបភាពគម្រូរបស់ Galaxy Note 9 ត្រូវបានបង្ហាញនៅលើ Geekbench ហើយ។ ប៉ុន្ដែ ពុំមានពត៌មានអ្វីបន្ថែមឡើយ គ្រាន់តែដឹងថា ម៉ូដែលកំពូលនេះនឹងមានទំហំ RAM 6GB និងដំណើរការលើប្រព័ន្ធ Android Oreo 8.1។

យោងតាមពាក្យចចាមអារាមមួយរយៈមុនបានលើកឡើងថា Galaxy Note 9 នឹងត្រូវបានបំពាក់ដោយអេក្រង់ទំហំ 6.38អ៊ីញ ជាមួយនឹងបន្ទះស្កេនស្នាមក្រយ៉ោដៃបង្កប់ក្នុងអេក្រង់។ ប៉ុន្ដែ យើងពុំទាន់សង្កេតឃើញមានការបញ្ជាក់ណាមួយពីក្រុមហ៊ុននៅឡើយទេ។ ទោះជាយ៉ាងណា យើងរងចាំមើលទាំងអស់គ្នា។

Fu

ប្រភព៖ phandroid

Share This Post: