បច្ចេកវិទ្យា

Apple អះអាងថា ថ្ម iPhone 11 មិនដូច iPhone មុនៗឡើយ ប្រើយូររាប់ឆ្នាំក៏ថ្មនៅកាន់ដែរ

BY
Khmernote Media
September 23, 2019

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយក្ស Apple បានធ្វើការអះអាងថា ស៊េរី iPhone 11 របស់ខ្លួនបានផលិតឡើងជាមួយនឹងប្រព័ន្ធ Software និង Hardware ថ្មី ដែលធ្វើឲ្យស្មាតហ្វូននេះដំណើរការល្អប្រសើរជាងម៉ូដែលមុនៗ។

តាមការចេញផ្សាយរបស់ The Businessinsider ក៏បានបញ្ជាក់បន្ថែម ដែលនេះមានន័យថា បើទោះបីជាទូរស័ព្ទទាំងពីរម៉ូដេល iPhone 11 និង iPhone 11 Pro ប្រើយូរទៅមានអាយុកាលចាស់ទៅក៏ដោយ ប៉ុន្តែថ្មរបស់វានឹងនៅកាន់ល្អជាងថ្មរបស់ម៉ូដែលមុនៗក្នុងអាយុកាលដូចគ្នា គឺអាចប្រើបានយូរជាងមុន និងដំណើរការល្អជាងមុន មិនមានការរអាក់រអួលឡើយ។

ក្រុមហ៊ុនបានបន្តទៀតថា ប្រព័ន្ធគ្រប់គ្រងថ្មរបស់ iPhone 11 នឹងជាធម្មតាដំណើរការដោយស្វ័យប្រវត្តិសន្សំសំចៃថ្មក្នុងការប្រើប្រាស់នៅគ្រប់ពេលវេលា។ ទោះបីជាយ៉ាងណាក្តី Apple ក៏បានអះអាងដែរថា ប្រព័ន្ធដំណើរការថ្មីនេះមិនល្អឥតខ្ចោះនោះទេ ដោយសារវានៅមានបញ្ហាមួយចំនួន៕

អត្ថបទ៖ Lee

Share This Post: