បច្ចេកវិទ្យា

Xiaomi Mi 9 Pro 5G បង្ហាញខ្លួនជាផ្លូវការនៅចិនប្រើប្រាស់បច្ចេកវិទ្យាសាកថ្មឥតខ្សែលឿនដល់ 30W

BY
Khmernote Media
September 26, 2019

Xiaomi Mi 9 Pro 5G កាលពីថ្ងៃអង្គារកន្លងទៅនេះ បានបង្ហាញខ្លួនជាផ្លូវការហើយនៅក្នុងប្រទេសចិន។ វាត្រូវបានគេដឹងថា មានការអាប់ដេតបន្ថែមបច្ចេកវិទ្យាពីជំនាន់ Mi 9 របស់ Xiaomi ប៉ុន្តែលើសពីនេះ Xiaomi Mi 9 Pro 5G គឺបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យមួយគឺការសាកថ្មឥតខ្សែ ដែលមានល្បឿនលឿនដល់ 30W។

ក្រៅតែពីនេះ Xiaomi Mi 9 Pro 5G ក៏មានកាម៉េរាល្អប្រសើរជាម៉ូដែលមុនផងដែរ និងដំណើរការជាមួយបន្ទះឈីប Snapdragon 855 Plus ព្រមទាំងមានក្រាហ្វិកច្បាស់ជាងដល់ទៅ១៥ភាគរយ។

រ៉េម និងអង្គចងចាំមានច្រើនជម្រើសចាប់ពី 8GB+128GB, 8GB+256GB, 12GB+256GB ឬ 12GB+512GB។ ចំណុចខ្លាំងមួយទៀតរបស់វានោះគឺជាម៉ូដែលដែលមានបំពាក់បច្ចេកវិទ្យាអ៊ិនធឺណេត 5G និងមានតម្លៃត្រឹមតែ៣៦៩៩យាន់ឬប្រមាណជា៥២០ដុល្លារប៉ុណ្ណោះ ដែលធៀបទៅនឹងម៉ូដេលស្មាតហ្វូន 5G លើលោកគឺ Mi 9 Pro 5G អាចចាប់យកទីផ្សារបានងាយ៕

អត្ថបទ៖ Lee

Share This Post: