លេចលឺថា Galaxy S11 នឹងមានមុខងារពិសេសអាចវាស់កម្រិតជាតិពុល ជាតិទឹក និងជាតិស្ករបានទៀត
- October 1, 2019
យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា Galaxy S11 អាចនឹងបំពាក់មុខងារដ៏គួរឲ្យអស្ចារ្យមួយ ដែលសមត្ថភាពពិសេសរបស់វាគឺអាចវាស់វែងកម្រិតជាតិពុលទៅលើវត្ថុគ្រប់ប្រភេទរាប់ទាំងពីជាតិស្ករ ដែលមាននៅក្នុងម្ហូបអាហារផងដែរ ហើយគោលដៅចំបងរបស់វាគឺធ្វើឲ្យសុខមាលភាពរបស់អ្នកប្រើប្រាស់មានភាពល្អប្រសើរជាងមុន។
តាមរយៈការអះអាងដូចគ្នាជាមួយនឹងវេបសាយហូឡង់ Let’sGoDigital ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមហ៊ុន Samsung បានដាក់សំណើរស្នើសុំប៉ាតង់ថ្មីមួយក្នុងការដំណើរការទូរស័ព្ទស្មាតហ្វូនទាំងឡាយរបស់ខ្លួនជាមួយនឹងមុខងារដ៏សំខាន់មួយ ដែលមានតួនាទីក្នុងការវាស់វែងកម្រិតសារធាតុពុលនៅក្នុងវត្ថុនានា វាស់តាំងពីកម្រិតជាតិទឹករបស់អ្នក រហូតដល់ជាតិស្កររបស់អ្នកមានប៉ុន្មានទៀតផង។
មុខងារវាស់វែងកម្រិតជាតិពុលដ៏សំខាន់នេះត្រូវបានគេជឿជាក់នឹងអាចប្រជែងជាមួយនឹងស៊េរី iPhone 12 របស់ Apple បាននៅលើទីផ្សារអនាគតបាន។ ទោះបីជាយ៉ាងណាក្តីអ្វីដែលបានលេចឬព័ត៌មានបន្ថែមអំពី Galaxy S11 ទៀតនោះ គឺកាម៉េរាខាងក្រោយដែលមានទំហំដល់ទៅ 108MP និងអាចពង្រីកដល់៥ដងឬ 5 optical zoom ហើយរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការក្នុងព្រឹត្តិការណ៍ MWC 2020នាខែកុម្ភៈខាងមុខនេះជាមិនខាន៕

អត្ថបទ៖ Lee
- Share This Post:






