Apple អាចនឹងបំពាក់ភ្លើងនៅក្នុង logo ប៉ោមឆែប ដើម្បីធ្វើជាភ្លើង notification
- October 2, 2019
តាមការអះអាងមួយរបស់អង្គភាពផ្តល់ប័ណ្ណប៉ាតង់របស់អាមេរិកនៅពេលចុងក្រោយនេះបានធ្វើការអះអាងថា ក្រុមហ៊ុន Apple នឹងមានកំណែប្រែមួយទៅលើ logo របស់ខ្លួនជាមួយនឹងម៉ូដែលជំនាន់ក្រោយ។ ក្រុមហ៊ុន Apple នឹងធ្វើការផ្លាស់ logo ផ្លែប៉ោមឆែប ដែលធ្លាប់តែជា logo ធម្មតា ឲ្យទៅជា logo ដែលអាចជះពន្លឺបានវិញ។
logo ផ្លែប៉ោមឆែបថ្មី ដែលមានពន្លឺនេះមិនមានដូច logo ដែលធ្លាប់មាននៅលើ MacBook ជំនាន់ចាស់ៗ ដោយគ្រាន់តែមានភ្លើងបំភ្លឺធម្មតាឡើយ គឺវាសញ្ញាផ្តល់ដំណឹង (notification light) ផ្សេងៗអាចឲ្យយើងដឹងពី ការហៅចូល, ការរំលឹកទាក់ទងនឹងប្រតិទិន ឬ event ផ្សេងៗ និយាយជារួម logo ថ្មីរបស់ Apple គឺមានមុខងារស្រដៀងគ្នាទៅនឹង notification light របស់ Android ដែរ។
បើគម្រោងនេះពិតជាកើតឡើងមែន iPhone និង iPad ជំនាន់ក្រោយៗនឹងទទួលបានមុខងារពិសេសនេះ ហើយវាកាន់តែផ្តល់មានងាយស្រួលដល់អ្នកប្រើប្រាស់៕

អត្ថបទ៖ Lee
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






