ពលករខ្មែរធ្វើការរើសសំរាមនៅប្រទេសថៃមួយរូប ជួបគ្រោះថ្នាក់ចរាចរណ៍ឡានបុកដាច់ជើងទាំងសងខាង ហើយក៏ស្លាប់ខណៈពេលសង្គ្រោះនៅមន្ទីរពេទ្យ
- October 2, 2019
នៅរាត្រីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២ឆ្លងអាធ្រាត្រ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅឯខេត្តឈុនបុរី ប្រទេសថៃ បណ្តាលឲ្យពលករខ្មែរចំណាកស្រុកមួយរូបដែលជាកម្មករប្រមូលសំរាមនៅប្រទេសថៃរងរបួសដាច់ជើងទាំងសងខាង។
យោងតាមប្រភពព័ត៌មានបានរៀបរាប់ឲ្យុដឹងថាមានរថយន្តម៉ាក Nissan Sylphy ពាក់ស្លាកលេខ 4 กฌ 4462 បាងកក មួយគ្រឿងបើកបរយ៉ាងលឿនទៅបុកគូទរថយន្តប្រមូលសំរាម បណ្តាលឲ្យពលករប្រមូលសំរាមដែលនៅខាងក្រោយត្រូវរងរបួសធ្ងន់ស្រាលជាច្រើននាក់។ ពលករខ្មែរដែលរងគ្រោះដាច់ជើងទាំងសងខាងរូបនេះត្រូវបានគេស្គាល់ឈ្មោះថា ឈួន ប៊ុនរឿន ភេទប្រុស អាយុ ២៨ឆ្នាំ មានស្រុកកំណើតមកពីមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាជនជាតិខ្មែរ។
ក្រោយកើតហេតុប៉ូលីសក៏បានមកដល់ធ្វើអន្តរាគមន៍ និងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ។ ជាអកុសលពលករខ្មែររូបនេះត្រូវបានរាយការណ៍ថាបាត់បង់ជីវិតខណៈពេលសង្គ្រោះនៅមន្ទីរពេទ្យ៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង










