សង្គម

ទឹកចិត្តម្តាយ! គ្រូពេទ្យដាស់តឿនឲ្យយកកូនចេញព្រោះតែសុខភាពនាងខ្សោយ តែនាងមិនព្រម សុខចិត្តពិការក៏មិនយកកូនចេញ

BY
Khmernote Media
October 3, 2019

កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គមថៃក្រោយអ្នកម្តាយវ័យក្មេងម្នាក់ដែលសុខចិត្តពិការខ្លួន មិនយកកូនចេញព្រោះតែខ្លាចមានបាប។ យោងតាមប្រភពហ្វេសប៊ុកឈ្មោះថា นางฟ้าซาลอน បានរៀបរាប់ឲ្យដឹងពីរឿងរ៉ាវឈឺចាប់របស់ក្មេងស្រីសិស្សវិទ្យាល័យមួយរូបឈ្មោះថា លូកគេត វ័យ១៦ឆ្នាំ ត្រូវបានបុរសដែលតាមលួចស្នេហ៍នាងលួចចូលផ្ទះដោយវាយកញ្ចក់បង្អួចរួចរំលោភនាង និងធ្វើទារុណកម្មរួចគេចខ្លួនបាត់។ ក្មេងស្រីរូបនេះក៏មានផ្ទៃពោះ ហើយនាងត្រូវសម្រេចចិត្តឈប់រៀន ដោយរត់ចោលសាលាព្រោះតែខ្មាសគេ។

ពរពោះបានប្រមាណជា៥ខែ ក្រុមគ្រួសារនាងបាននាំកូនស្រីទៅជួបគ្រូពេទ្យជំនាញ ព្រោះតែនាងចាប់ផ្តើមមានអការៈចុះខ្សោយដៃជើង និងតម្រងនោម ព្រមទាំងប្រព័ន្ធរាងកាយហាក់ទ្រុឌទ្រោមខ្លាំង។ គូពេទ្យបានណែនាំឲ្យនារីវ័យក្មេងរូបនេះយកកូនចេញ ដើម្បីមើលថែខ្លួនឯងព្រោះតែនាងមានវ័យនៅក្មេង សុខភាពមិនសូវរឹងមាំក្នុងការពរពោះ។ តែរូបនាងបានទទូចសុំអង្វរក្រុមគ្រួសារដើម្បីរក្សាកូនមួយនេះ មិនយកចេញព្រោះតែនាងខ្លាចមានបាប។ លុះពេលសម្រាលកូន នាងបានក្លាយជាមនុស្សពិការត្រូវចោះបំពង់បញ្ចូលអាហារ ចំណែកទារកក៏មានសុខភាពទន់ខ្សោយត្រូវការមើលថែយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ។

រយៈពេល៤ឆ្នាំកន្លងទៅ ក្មេងតូចដែលជាកូនប្រុសចាប់ផ្តើមមានអការៈប្រសើរឡើង ចំណែកឯអ្នកម្តាយបានក្លាយជាមនុស្សពិការគេងជាប់និងកន្ទេល ព្រោះតែការសម្រេចចិត្តរបស់ខ្លួនរក្សាកូននេះ។ យ៉ាងណាមិញក្មេងប្រុសរូបនេះ ក៏ហាក់ស្រលាញ់អ្នកម្តាយមិនចាញ់ម្តាយស្រលាញ់ខ្លួននោះដែរ ដោយគេតែងនៅមើលថែ និងនៅក្បែរម្តាយពិការ ឱបថើបនាងជាញឹកញាប់៕

Share This Post: