ទើបពាក់កណ្តាលឆ្នាំ២០១៩ Tik Tok កើបលុយបានជាង៧ពាន់លានដុល្លារ
- October 3, 2019
បច្ចុប្បន្ននេះអ្នកណាមិនស្គាល់មិនដឹងថា កម្មវិធី Tik Tok ដ៏ល្បីល្បាញបែបចែករំលែកវិដេអូកំពុងពេញនិយមខ្លាំង ចំពោះក្រុមយុវជនក្មេង ទោះបីជាមិនមែនសម្រាប់ជំនាន់មនុស្សជំទង់បន្តិចក៏ដោយ។ តើអ្នកដឹងទេចំនួនអ្នកចូលប្រើប្រាស់ និងទស្សនាកាន់តែច្រើន Tik Tok នឹងរកចំណូលកាន់តែច្រើនដូចគ្នានេះដែរ។
កាសែតរ៉យទ័ររបស់អង់គ្លេសនៅថ្ងៃពុធ ទី៣ ខែតុលានេះបានរាយការណ៍កម្មវិធី Tik Tok ឬជាភាសាចិនដែលមានឈ្មោះថា Douyin នេះស្ថិតនៅក្រោមក្រុមហ៊ុនមេ ByteDance ហើយវាអាចរកចំណូលបានរហូតទៅដល់៧ពាន់លានដុល្លារមកហើយគិតត្រឹមតែ៦ខែដើមឆ្នាំ២០១៩នេះប៉ុណ្ណោះ។
ByteDance ជាមួយនឹងតួលេខដ៏ធំនេះបានបង្ហាញទំនុកចិត្តដដែលសម្រាប់ឆមាសទី២នៃឆ្នាំ២០១៩នេះ។ តាមតួលេខចាស់ ដែលក្រុមហ៊ុនចិនមួយនេះធ្លាប់បានព្យាករណ៍សម្រាប់ឆ្នាំ២០១៩នោះគឺមានទៅដល់១៦,៧ពាន់លានដុល្លារ ខណៈដែលកាលពីឆ្នាំ២០១៨ពេញ Tik Tok អាចទទួលបានចំណូលជាក់ស្តែងប្រមាណជា៧,២ពាន់លានដុល្លារ៕


អត្ថបទ៖ Lee
- Share This Post:






