បច្ចេកវិទ្យា

Instagram បញ្ចេញមុខងារថ្មីមួយ ដែលអាចបិទ comment អ្នកសរសេរមិនសមរម្យបាន ដោយមិនឲ្យម្ចាស់ comment ដឹងឡើយ

BY
Khmernote Media
October 4, 2019

យោងតាមកាសែតអង់គ្លេស The Sun បានឲ្យដឹងថា បណ្តាញសង្គមដ៏ល្បី Instagram ត្រូវបានគេជឿជាក់បានដាក់បន្ថែមមុខងារដ៏ថ្មីស្រឡាងមួយ ដែលអាចបិទរាល់ comment ទាំងឡាយណា ដែលអ្នកប្រើប្រាស់មិនចង់បង្ហាញជាសាធារណៈនៅលើគណនេយ្យរបស់ខ្លួន។

មុខងារថ្មីនោះត្រូវបានដាក់ឈ្មោះថា Restrict។ វានឹងអាចបង្ហាញខ្លួននៅពេលដែលអ្នកអូសពីលើ commentណាមួយទៅឆ្វេងនោះនឹងមានលោតផ្ទាំងមួយ ដើម្បីទាមទារការបញ្ជាក់ពីអ្នកថាតើចង់បិទ comment ទាំងនោះមែនឬក៏យ៉ាងណា? រាល់ comment ដែលបានជ្រើសយកពាក្យថា Restrict នឹងត្រូវបិទបាំងមិនឲ្យមើលឃើញជាសាធារណៈ ហើយម្ចាស់ comment ក៏មិនបានដឹងពីរឿងនេះដែរ។

គួរឲ្យដឹងដែរថា មុខងារថ្មីនេះទើបតែបានបង្ហាញខ្លួនកាលពីថ្ងៃពុធកន្លងទៅនេះប៉ុណ្ណោះ ដែលវាត្រូវបានគេមើលឃើញថាគឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងចូលរួមប្រយុទ្ធប្រឆាំងទៅនឹងការប្រើពាក្យប្រមាថមើលងាយទាំងឡាយលើអនឡាញជាពិសេសទៅលើអ្នកគាំទ្រ និងអ្នកប្រើប្រាស់ក្មេងៗរបស់ខ្លួន៕

អត្ថបទ៖ Lee

Share This Post: