PR

ក្រុមហ៊ុន N. C. X. សម្ពោធជាផ្លូវការម៉ូតូ​ម៉ាក HONDA DREAM ឆ្នាំ២០២០​ ជាមួយនឹងការរចនាដ៏ល្អឥតខ្ចោះ

BY
choung samrith
October 4, 2019

NCX Honda បង្កើតនូវព្រឹត្តិការណ៍ក្នុងបង្ហាញខ្លួនដ៏អធឹកអធម បើកនូវបទពិសោធន៍ទាក់ទាញខ្សែភ្នែក នាំភ្ញៀវកិត្តិយសគ្រប់រូបទស្សនានូវសោភ័ណភាពព្រមជាមួយយានយន្ដដែលត្រូវបានសម្រិតសម្រាំងតាមបែបទាន់សម័យដ៏កំពូលបានយ៉ាងពេញលេញសក្ដិសមនឹងការទន្ទឹងរង់ចាំជាមួយ New Honda Dream ស៊េរីថ្មីដោយចំណុចផ្ដោតសំខាន់ដែលធ្វើឲ្យភ្ញៀវកិត្តិយសគ្រប់រូបមានការពេញចិត្តនោះគឺ ការបង្ហាញនូវរូបឆោមថ្មីរបស់ New Honda Dream Symphony of Elegance ត្រូវបានរចនារួមបញ្ចូលគ្នាដោយសមាសធាតុដ៏វិសេសវិសាលរួមមានពណ៌ មាស​ ផ្លាទីន និងរម្លេចដោយក្រឡាពេជ្រ បង្កើតបានជាតែមថ្មីយ៉ាងប្រណិតឥតខ្ចោះ ដែលប្រៀបដូចជាចង្វាក់នៃតូរ្យតន្រ្តី ប្រគុំឡើងដោយឧបករណ៍តន្ត្រីដ៏អស្ចារ្យ។

ក្រៅពីនេះ លោក Ben Kiasrithanakorn ប្រធានក្រុមហ៊ុន N.C.X Company Limited នៅបានជម្រាបជូនឲ្យដឹងផងដែរថា New Triple Elegance Sticker Stripe ត្រូវបានសម្រិតសម្រាំងបង្កើតឡើងថ្មីជាលើកដំបូង ពិសេសលើសពីភាពទាន់សម័យមួយកម្រិតទៀត ដោយការរួមបញ្ចូលគ្នារវាងសរសៃពណ៌មាសឆ្អិនឆ្អៅ លាយឡំជាមួយផ្លាទីន​ចែងចាំងដ៏ល្អឯក រម្លេចដោយក្រឡាពេជ្រយ៉ាងឥតខ្ចោះ បញ្ចាក់ពីកិត្យានុភាពដ៏លើសលុប។ និមិត្តសញ្ញា DREAM ឆ្នៃពីគ្រាប់គ្រីស្តាល់ពណ៌ខ្មៅ
ក្រូម៉េភ្លឺឆ្លុះល្អឥតខ្ចោះ កំណត់ពីរស់និយមនៃប្រណិតភាព របស់លោកអ្នក។

New Prestige Honda Dream Emblem ប្រណិតឥតខ្ចោះដោយពណ៌មាសភ្លឺចែងចាំង ពោរពេញដោយគុណតម្លៃដ៏ឧត្តុងឧត្តម ។

New Splendid Speedometer ដ៏ស្រស់ស្អាត គួរជាទីគាប់ចិត្តជាមួយក្បូរក្បាច់ Stripe ពណ៌មាស ចូលគ្នាជាមួយការរចនាម៉ូដព្រិស្មពណ៌មាសចែងចាំង ដែលមកជាមួយមុខងារបង្ហាញពីការប្រើប្រាស់ច្បាស់លាស់គ្រប់ជ្រុងជ្រោយ។

សម្រាប់ព័ណ៌មានបន្ថែមសូមទំនាក់ទំនងទូរស័ព្ទលេខ 010 922 922 ឬចូលទៅកាន់
www.ncxhonda.com.kh (Link)
Facebok : Honda Cambodia – NCX 

Share This Post: