choung samrith
  • បច្ចេកវិទ្យា

    តាមរបាយការណ៍ចុងក្រោយបានអោយដឹងថាក្រុមហ៊ុនយក្សកូរ៉េខាងត្បូងត្រៀមនឹងដាក់បង្ហាញស្មាតហ្វូនអេក្រង់បត់ដល់ទៅ៣ម៉ូឌែលក្នុងឆ្នាំថ្មីនេះ រួមមាន Galaxy Z Fold 3, Galaxy Z Flip 3 និង ស្មាតហ្វូនដែលមានអេក្រង់បត់បានទ្វេដង។ ទាក់ទងជាមួយស្មាតហ្វូនអេក្រង់បត់ដែលមាន Hinge បិតបើកដល់ទៅ២ នេះយើងធ្លាប់ឃើញរួចមកហើយនៅក្នុងប័ណ្ណប៉ាតង់របស់ក្រុមហ៊ុន Samsung ហើយនេះជាលើកទីមួយហើយដែលយើងបានដឹងថាវានឹងបង្ហាញខ្លួននៅលើទីផ្សារក្នុងពេលឆាប់ៗនេះ។ ស្មាតហ្វូនអេក្រង់បត់ទ្វេដងនេះកំពុងស្ថិតក្រោមការអភិវឌ្ឍនៅឡើយដែលវាទំនងនឹងបង្ហាញខ្លួនលើទីផ្សារនៅចុងឆ្នាំ២០២១នេះ។ ជាមួយនឹងលក្ខណះសម្បត្តិរបសវាមិនត្រូវបានគែដឹងច្រើនពីវានោះទេ ដោយគេរំពឹងថាវាអាចនឹងមានអេក្រង់នៅពេលដែល Unfold ចេញមកមានទំហំ Aspect to body ratio 16:9 ឬក៏ 18:9 ដែលវាអាចអនុញ្ញាតអោយការលេងហ្គេម និងការប្រើប្រាស់កម្មវិធីផ្សេងបានរលូន។ ដោយការរំពឹងបែបនេះដោយសារតែជំនាន់ Galaxy

    March 23, 2021
  • បច្ចេកវិទ្យា

    Samsung គឹជាដៃគូផ្គត់ផ្គង់សម្រាប់អេក្រង់ជំនាន់ថ្មីហៅកាត់ថា LTPO (Low-Temperature Polycrystalline Oxide) សម្រាប់ក្រុមហ៊ុន Apple នៅពេលដែលមានព៌តមានថា Apple ត្រៀមនឹងដាក់បង្ហាញនៅបន្ទះបង្ហាញ 120Hz នៅលើស្មាតហ្វូន iPhone 13។ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះចាប់ផ្តើមផលិតអេក្រង់ LTPO សម្រាប់ Apple តាំងពីដើមឆ្នាំ២០២១ មកម៉្លេះ ដែលវាគឺជាអេក្រង់ដូចគ្នាជាមួយនឹងដែល Samsung ធ្លាប់ប្រើប្រាស់រួចមកហើយនៅលើ Galaxy Note 20 Series។ តាមការសិក្សាស្រាវជ្រាវ UBI បានបញ្ជាក់ថា Samsung នឹងផ្លាស់ប្តូរពីអេក្រង់ LTPS

    March 23, 2021
  • បច្ចេកវិទ្យា

    តាមរបាយការណ៍ជាច្រើនបានអោយដឹងថាក្រុមហ៊ុន LG អាចនឹងចាកចេញពីសង្វៀនជំនួញស្មាតហ្វូន ដែលស្តាប់មើលទៅវាហាក់ដូចជារឿងអាក្រក់ខ្លាំងបំផុតដែលមិនធ្លាប់កើតមាន នេះបើតាមការចុះផ្សាយរបស់​សារព៌តមាន dongA។ តាមព៌តមានបានអោយដឹងទៀតថា LG បានធ្លាប់ចរចាម្តងរួចមកហើយក្នុងការលក់ជំនួញស្មាតហ្វូននេះទៅអោយក្រុមហ៊ុន Vingroup ឬយើងស្គាល់ថា Volkswagan ប៉ុន្តែការចរចាបានបរាជ័យដោយសារតែតម្លៃដែលក្រុមហ៊ុន LG ខ្ពស់ខ្លាំង ខណះដែល LG លក់ស្មាតហ្វូនបានត្រឹម 1% តែប៉ុណ្ណោះក្នុងទីផ្សារសរុបលើពិភពលោក។ ហេតុនេះហើយទើបវាកើតចេញជាជម្រើសមួយក្នុងការចាកចេញពីជំនួញស្មាតហ្វូននេះ ហើយសេចក្តីសម្រេចចិត្តចុងក្រោយវាអាចនឹងធ្វើការប្រកាសអោយក្រុមបុគ្គលិកដឹងក្នុងខែមេសាឆាប់ៗនេះ។ វាមិនមែនជារឿងអាក្រក់ទាំងអស់នោះទេ ក្រុមហ៊ុននឹងព្យាយាមរក្សាការងារអោយបុគ្គលិកដដែលដោយផ្លាស់ប្តូរពីផ្នែកស្មាតហ្វូនទៅផ្នែកគ្រឿងប្រើប្រាស់ក្នុងគេហដ្ឋាន ផ្នែកយានយន្ត និងក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា LG Energy Solution។ ចំពោះស្មាតហ្វូនដែលត្រៀមដាក់បង្ហាញជាផ្លូវការអាចនឹងមានការរក្សាទុកមួយឡែកសិន រួមបញ្ចូលជាមួយនឹងស្មាតហ្វូនដែលទទួលការចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ LG V60 ក៏មានជោគវាសនាដូចគ្នាដែរ។

    March 23, 2021
  • បច្ចេកវិទ្យា

    Huawei P50 គឺជាស្មាតហ្វូនកំពូលថ្មីមួយរបស់ Huawei ដែលវាត្រូវបានគេដឹងថាគឺវាស្មាតហ្វូនដំបូងបង្អស់របស់ Huawei ដែលដាក់លក់នៅលើទីផ្សារដោយមិនប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android។ តាមព៌តមានបានអោយដឹងថាការផ្លាស់ប្តូរពេលវេលាក្នុងការដាក់បង្ហាញនេះក៏ដោយសារតែប្រព័ន្ធប្រតិបត្តិការ Harmony OS ថ្មីរបស់ Huawei ក៏ព្រោះតែការធ្វើតេសន៍សាកល្បងនៅក្នុងដំណាក់កាលទី៣រយះពេល២ សប្តាហ៍មកនេះវាមិនរលូនដូចការគ្រោងទុក។ បើតាមការធ្វើតេសន៍សាកល្បងអស់ជាច្រើនលើកច្រើនសារ Huawei នៅតែមិនទាន់មានទំនុកចិត្ត 100% នៅឡើយទេក្នុងការបោះបង់ចោលនៅប្រព័ន្ធប្រតិបត្តិការ Android ដើម្បីប្រើប្រាស់ Harmony OS របស់ខ្លួនទេ ហេតុនេះហើយទើបមានការប្រែប្រួលនៅថ្ងៃដាក់បង្ហាញនូវ Huawei P50 Series ដល់ខែឧសភាវិញ។ ស្មាតហ្វូនអេក្រង់បត់របស់ Huawei គឺ Mate

    March 22, 2021
  • បច្ចេកវិទ្យា

    បើសិនជាអ្នកកំពុងទន្ទឹងរងចាំនូវ Samsung Galaxy Note ជំនាន់ថ្មីរបស់ Samsung ប្រហែលជាអ្នកកុំរំពឹងខ្ពស់ពេកដោយសារវាអាចនឹងធ្វើអោយអ្នកទាំងអស់គ្នាខកចិត្តបន្តិចហើយដោយសារវាអាចនឹងមិនមានវត្តមាននោះទេក្នុងឆ្នាំ២០២១​នេះ។ ក្នុងការប្រជុំម្ចាស់ភាគហ៊ុនក្រុមហ៊ុន Samsung នាយកប្រតិបត្តិ Koh Dong Jin បាននិយាយថាខ្លួនកំពុងពិចារណាក្នុងការកាត់ចេញនូវការផលិត Galaxy Note នៅក្នុងឆ្នាំ២០២១នេះ ដោយសារកង្វះការផ្គត់ផ្គង់បន្ទះឈីប នេះបើតាមការចុះផ្សាយរបស់គេហទំព័រ BloomBerg។ រឿងកង្វះបន្ទះឈីបនេះគឺជាបន្ទុកដ៏ធំមួយក្នុងការបញ្ចេញស្មាតហ្វូនកំពូល ២ម៉ូឌែលក្នុងមួយឆ្នាំ ហេតុនេះហើយទើបធ្វើអោយការដាក់បញ្ចេញលក់ Galaxy Note នៅចុងឆ្នាំនេះជារឿងដ៏ពិបាកមួយរបស់ Samsung។ ប៉ុន្តែការមិនមានវត្តមាននៅក្នុងឆ្នាំ២០២១នេះមិនមានន័យថាវានឹងលែងមានវត្តមាននៅពេលអនាគតបន្តទៀតនោះទេ វាអាចនឹងមានវត្តមានសារជាថ្មីម្តងទៀតនៅក្នុងឆ្នាំក្រោយនេះ នេះបើតាមសម្តីរបស់ CEO Koh Dong Jin

    March 18, 2021
  • បច្ចេកវិទ្យា

    ស្មាតហ្វូនអេក្រង់បត់ថ្មីមួយទៀតត្រៀមចូលរួមប្រកួតប្រជែងក្នុងទីផ្សារថ្មីរបស់ Xiaomi បានបែកធ្លាយរូបរាងជាបណ្តើរហើយនៅក្នុងខែមិនានេះ ដែលវាបែកធ្លាយរូបភាពជាច្រើនចជាពិសេសរូបរាងខ្នងខាងក្រោយតែម្តង។ វាក៏ជាត្រកូល Mi Mix ជាមួយអេក្រង់បត់ចូលក្នុងដូចទៅនឹង Galaxy Fold Series និង​Huawei Mate X2 ដែរ។ ជាមួយនឹងរូបភាពបែកធ្លាយនោះទៀតសោត វាក៏មិនមានបំពាក់មកជាមួយនឹងអេក្រង់នោះទេជាមួយនឹងរូបភាពបែកធ្លាយនោះ តែវាបានបញ្ជាក់ថាវាបានបំពាក់មកជាមួយនឹង ៣គ្រាប់ តែវាមិនទាន់ប្រាកដ 100% នោះទេដោយការ Design ចុងក្រោយវាអាចនឹងមានការផ្លាស់ប្តូរ។ អ្វីដែលយើងភ្ញាក់ផ្អើលនោះគឺយើងបានឃើញនូវ Mix Logo នៅខ្នងខាងក្រោយរបស់ស្មាតហ្វូននោះសារជាថ្មីម្តងទៀត ព្រោះត្រកូល Mi Mix នេះយើងខានឃើញលក់នៅក្នុងទីផ្សារតាំងពីជំនាន់ Mi Mix

    March 17, 2021
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនយក្ស Google ទើបតែប្រកាសដាក់ចេញនូវឧបករណ៍ឆ្លាតវៃថ្មីមួយរបស់ខ្លួន គឺ Nest Hub ជំនាន់ទី២ ដែលវាបានធ្វើការកែប្រែទៅលើផ្នែក Hardware មួយចំនួន និងជាពិសេសបានបន្ថែមមកជាមួយនឹងមុខងារតាមដានដំណេករបស់អ្នកថែមទៀតផង។ The Nest Hub ជនាន់ថ្មីនេះត្រូវបានគេរចនាជាមួយនឹងគែមអេក្រង់តូចជាងមុន និងមានជម្រើស៤ព៌ណសម្រាប់ជ្រើសរើស ហើយជាមួយគ្នានេះវាក៏ត្រូវបានគេអោយដឹងថា វាផលិតចេញពីវត្ថុធាតុដើមកែឆ្នៃផងដែរ ដែលធ្វើបែបនេះវាជួយក្នុងការការពារបរិស្ថានទៀតផង។ ក្រៅពីការកែប្រែលើរូបរាងខាងក្រៅវាក៏បានបង្កើននូវសមត្ថភាពបន្លឺសម្លេងពិរោះជាងមុនដែលការធាក់បាស់ចេញមកបានខ្លាំងជាងមុនដល់ទៅ 50%។ សម្រាប់សេនស័រ Motion របស់វាវិញវាអនុញ្ញាតអោយយើងអាចចាក់បទចម្រៀង ឬផ្អាកការចាក់ចម្រៀងបានដោយយើងគ្រាន់តែប្រើដៃធ្វើកាយវិការដាក់មុខសេនស័រនឹងតែប៉ុណ្ណោះមិនដាច់ប៉ះជាមួយនឹងអេក្រង់ផ្ទាល់នោះទេ។ ដូចទៅនឹង Nest Mini និង Nest Audio ដែរ ដោយ Nest

    March 17, 2021
  • បច្ចេកវិទ្យា

    ថ្ងៃទី ២៣ មិនា នេះ OnePlus 9 Series នឹងបង្ហាញខ្លួនជាផ្លូវការហើយ ជាមួយនឹងអេក្រង់ LTPO OLED ក្នុងកម្រិត Refresh rates ពី 5Hz ដល់ 120Hz នឹងអាចបង្ហាញរូបភាព QHD 1440p។ តាមការសង្ស័យ OnePlus 9 និង OnePlus 9 Pro អាចនឹងបំពាក់មកជាមួយនឹងបច្ចេកវិទ្យាអេក្រង់ថ្មីដូចទៅនឹង OPPO Find X3 Series ដែរ

    March 16, 2021
  • បច្ចេកវិទ្យា

    បន្ទាប់ពី realme C21 ដាក់បង្ហាញជាផ្លូវការកាលពីដើមខែមិនានេះ realme ក៏ត្រៀមដាក់បង្ហាញស្មាតហ្វូនត្រកូល C មួយម៉ូឌែលទៀតនៅថ្ងៃទី 23 មិនាខាងមុខនេះដោយមុនតែមួយថ្ងៃតែប៉ុណ្ណោះក្នុងការដាក់បង្ហាញ realme 8 Series។ ជាមួយនឹង realme C25 វាបានបំពាក់មកជាមួយនឹងបន្ទះឈីប Helio G70 SOC មានអេក្រង់ទំហំ 6.5 Inches កាមេរ៉ា selfie តំណក់ទឹក 8MP។ ហើយចំពោះកាមេរ៉ាខាងក្រោយវិញវាមានរហូតដល់ទៅ ៣គ្រាប់ មានទំហំ 48MP ដែលជាលែនដើម និងភ្ជាប់មកជាមួយនឹងសេនស័រស្កេនក្រយ៉ៅដៃនៅក្បែរនោះតែម្តង មានថាមពលថ្មទំហំ

    March 16, 2021
  • បច្ចេកវិទ្យា

    ចាប់តាំងពី realme បានដាក់បង្ហាញ realme 7 និង realme 7 Pro កាលពីខែកញ្ញាឆ្នាំ២០២០ កន្លងទៅនេះដែលវាបានទទួលការគាំទ្រភ្លូកទឹកភ្លូកដីរួចមក realme ក៏ត្រៀមនឹងបញ្ចេញអាវុធថ្មីមួយទៀតរបស់ខ្លួនដែលវាជា realme 8 និង realme 8 Pro ក្នុងថ្ងៃ 24 មិនាខាងមុខនេះ។ realme បានបញ្ចូនប្រអប់ពិសេសមួយភ្ជាប់ជាមួយលិខិតអញ្ជើញទស្សនាការផ្សាយផ្ទាល់នៅការដាក់បង្ហាញជាផ្លូវការនូវ realme 8 Series ដែលក្នុងប្រអប់ផងដែរបានភ្ជាប់មកជាមួយនឹងរូបរាងព៌ណខ្នងខាងក្រោយរបស់ realme 8 Series នោះ ហើយថែមជាមួយនឹងការបញ្ជាក់យ៉ាងច្បាស់ពីប្រព័ន្ធ Camera

    March 15, 2021