choung samrith
  • PR

    ភ្នំពេញ៖ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ ការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៨ឆ្នាំ វគ្គផ្តាច់ព្រ័ត្រ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រព្រឹត្តិទៅនាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ក្រោមកិច្ចសហការជាដៃគូជាមួយ ក្រុមហ៊ុនសែលកាត។ កម្មវិធីនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសែលកាត ក្នុងការជួយអភិវឌ្ឍ ក៏ដូចជាស្វែងរកនូវកីឡាករដែលមានទេពកោសល្យនៅក្នុងស្រុក ដើម្បីត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះជាលើកដំបូងរបស់ខ្លួន។ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានអញ្ជើញចូលរួមជាអធិបតីភាព នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះផងដែរ។ លោក អៀន វ៉ាតសុន (Ian

    September 11, 2020
  • PR

    ថ្មីៗនេះ ក្រុមហ៊ុន i-Qlick Marketing និង E-GETS ក្រុមហ៊ុនដឹកជញ្ចូនតាមបែបបច្ចេកវិទ្យាឈានមុខ ដែលហៅកាត់ថា Cambodia Super App បានប្រកាសចាប់ដៃគ្នា តាមរយៈចុះហត្ថលេខា លើអនុស្សរណ: យោគយល់គ្នាដើម្បីដាក់លក់ផលិតផលរបស់ខ្លួនជាច្រើន ដូចជា Canon, Sennheiser និង SoundStream នៅលើ E-GetS APP។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅការិល័យរបស់ក្រុមហ៊ុន E-GetS ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំាជាន់ខ្ពស់របស់ក្រុមហ៊ុនទាំងពីររួជាមួយនឹងបុគ្គលិករបស់ខ្លួនជាច្រើនរូបផងដែរ។ ក្រុមហ៊ុនធំៗទាំងពីរបានរួមគ្នាប្រកាសថា ចាប់ពីថ្ងៃនេះតទៅ អតិថិជនទាំងអស់ ពិតជាមានភាពងាយស្រួលកាន់តែខ្លាំងជាងមុននៅក្នុងការទិញផលិតផលរបស់ ក្រុមហ៊ុន i-Qlick Marketing

    September 11, 2020
  • PR

    ថ្ងៃនេះ ក្រុមហ៊ុនសែលកាត បានប្រកាសនូវការដាក់បញ្ចូល ផ្នែកគំនូរឌីជីថលថ្មី (Digital Arts Category) ទៅក្នុងកម្មវិធីប្រឡងស្នាដៃសិល្បៈ (Kbach Arts Competition) ដែលជាកម្មវិធីមួយ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីស្វែងរកសិល្បៈករមានទេពកោសល្យលេចធ្លោថ្មីៗ នៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនសែលកាត និង Kbach Arts បានបើកដំណើរការកម្មវិធីប្រឡងប្រចាំឆ្នាំ ២០២០ នេះជាផ្លូវការ បន្ទាប់ពីបានពន្យារពេលមួយរយៈដោយសារបញ្ហាជម្ងឺរាតត្បាត។ សិល្បករដែលមានចំណាប់អារម្មណ៍ទាំងអស់ អាចដាក់ពាក្យចូលរួមប្រឡងបាន ពោលគឺកម្មវិធីចាប់ទទួលពាក្យរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០។ ព្រឹត្តិការណ៍បើកសម្ពោធកម្មវិធីប្រឡងនេះ បានប្រព្រឹត្តទៅនៅភោជនីយដ្ឋាន Hops Brewery

    September 5, 2020
  • PR

    ក្រុមហ៊ុនសែលកាត បានក្លាយជាជ័យលាភីពានរង្វាន់អន្តរជាតិថ្មីមួយបន្ថែមទៀត បន្ទាប់ពីស្ថាប័នឈានមុខគេមួយនេះ បានទទួលពានរង្វាន់ ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តល្អជាងគេបំផុតនៅកម្ពុជាប្រចាំឆ្នាំ ២០២០ (Best Mobile Network Provider Cambodia 2020) ដែលផ្តល់ជូនដោយ ទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ (International Business Magazine) ។ គួររំលឹកផងដែរថា ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តដែលគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុងមួយនេះ បានឈ្នះពានរង្វាន់ដូចគ្នានេះ ម្តងរួចមកហើយ កាលពីឆ្នាំ ២០១៩។ ទស្សនាវដ្តីពាណិជ្ជកម្មអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ បានបើកដំណើរការក្នុងឆ្នាំ ២០១៨ ហើយមិនយូរប៉ុន្មាន ក៏ទទួលបានការគាំទ្រជាខ្លាំង តាមរយៈការចេញផ្សាយសំណេរអត្ថបទប្រកបដោយអត្ថន័យខ្លឹមសារល្អនិងទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ អំពីក្រុមហ៊ុនល្បីៗនៅលើពិភពលោក ក៏ដូចជានិន្នាការកំពុងពេញនិយម នៅក្នុងវិស័យហិរញ្ញវត្ថុ

    September 4, 2020
  • PR

    ក្រុមហ៊ុន ASUS បានប្រកាសពីឡេបថប់ជំនាន់ថ្មីរបស់ខ្លូននៅក្នុងកម្មវិធី Built for Brilliance រួមបញ្ចូលជាមួយនឹង CPU ជំនាន់ទី១១ របស់ Intel® Core™ និង ជាឡេបថប់ដំបូងគេដែលបានទទួលស្គាល់ជាទម្រង់ Intel® Evo™ ។ ឡេបថប់ទាំងនោះរួមមាន ZenBook Flip S (UX371) ដែលជាឡេបថប់មានរាងស្ដើងជាងគេលើសកលលោក និង ជាឡេបថប់របស់ ASUS ដំបូងគេដែលត្រូវបានទទួលស្គាល់នៅក្នុងទម្រង់ Intel Evo Platform, ZenBook S (UX393) ឡេបថប់ដែលស្ដើងនិងស្រាលជាងគេ

    September 4, 2020
  • PR

    នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០ ពិធីបញ្ចប់ការងារគ្រោងឆ្អឹងអគារជាស្ថាពរនៃគម្រោងព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា ដែលជាគម្រោងវិនិយោគសាងសង់របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធម។ លោក Xu Zhixing អភិបាលប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Kuang Yongfu អភិបាលមិនប្រតិបត្តិ លោក Steven Wang នាយកប្រតិបត្តិ និងលោក Sun Yuxing នាយកប្រតិបត្តិរង រួមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកនៃក្រុមហ៊ុនព្រីនស៍ រៀល

    September 1, 2020
  • PR

    foodpandaជាកម្មវិធីកម្ម៉ង់ម្ហូបអាហារឆា្ងញ់ៗ ក៏ដូចជាទំនិញជាច្រើនផ្សេងទៀត នឹងវត្ដមាននៅលើទឹកដីខេត្ដកំពង់ចាម ចាប់ពីថៃ្ងទី២៥ ខែសីហានេះ។ សេវាកម្មដឹកជញ្ជូនម្ហូបអាហារ​ foodpanda ដែលមានសញ្ញារូបខា្លឃ្មុំពណ៌ផ្កាឈូកនេះ គឺជាក្រុមហ៊ុនអន្ដរជាតិដ៏ធំមួយដែលមានមូលដ្ឋានធំនៅប្រទេសអាល្លឺម៉ង់ និងកំពុងទទួលបានការចាប់អារម្មណជាច្រើនក្នុងតំបន់អាស៊ី។ ដោយមើលឃើញពីសន្ទុះនៃការគាំទ្រកាន់តែច្រើនទៅៗ ក្រោយប្រតិបត្ដិការសេវារបស់ខ្លួននៅរាជធានីភ្នំពេញ បានធើ្វឲ្យ foodpanda ពង្រីកសាខាទៅកាន់ខេត្ដធំៗចំនួន២ គឺបាត់ដំបង និងសៀមរាប កាលពីថ្មីៗនេះ ហើយនឹងបន្ដបើកបន្ថែមទៀតនៅទឹកដី កំពង់ចាម នៅថៃ្ងទី២៥ សីហានេះ។ ពេលនេះfoodpanda បានធើ្វការពង្រីកនូវបណ្ដាញរបស់ខ្លួនដល់ខេត្ដកំពង់ចាម ហើយនិងគ្រោងបើកនៅតាមបណ្ដាខេត្ដ​ ជាច្រើនផ្សេងទៀត។ ប្រជាជនកម្ពុជា ជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ ប្រាកដជាបានស្គាល់ foodpanda តាមរយៈការកម្មង់ម្ហូបអាហារ ភេសជ្ជៈផ្សេងៗរួចទៅហើយ។ ជាមួយសេវាកម្មប្រកបដោយភាពងាយស្រួល​ ដឹកជញ្ចូនរហ័ស

    August 29, 2020
  • PR

    កាលពីពេលថ្មីៗនេះ បន្ទាប់ពីបានប្រារព្ធខួប 15 ឆ្នាំរបស់ខ្លួនរួចមក ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនធំមួយ ដែលគ្រប់គ្នាស្គាល់ថា គឺជាអ្នកចែកចាយស្របច្បាប់នូវផលិតផល Apple, Philips, Simba, UBTech, DJI, និងផលិតផលម៉ាកល្បីៗជាច្រេីនទាត ជាពិសេស សេវាកម្មបច្ចេកវិទ្យាក្លោដ iOneCloud នៅក្នុងទីផ្សារប្រទេសកម្ពុជា បានបញ្ចេញនូវវីដេអូថ្មី ដែលមានការបង្ហាញគ្រប់សកម្មភាពទាំងអស់ ដែលខ្លួនបានរៀបចំសម្រាប់ដៃគូ ក៏ដូចជាអតិថិជនរបស់ខ្លួន ក្នុងរយៈពេល 15 ឆ្នាំនេះ ជាពិសេសលេី បាវចនាទី 1 “The One You Trust” គឺផ្តោតទៅលើសីលធម៌នៃការធ្វើអាជីវកម្ម។

    August 28, 2020
  • PR

    ភ្នំពេញ – ២៦ សីហា ២០២០ សែលកាត បានបន្តចែកជូនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀតហើយ ដែលថ្ងៃនេះបានមកកាន់ស្រុកកោះធំ ខេត្តកណ្តាល ផ្តល់ជូនដល់អតិថិជន សន សុខម៉ាប់ ដែលបានឈ្នះរង្វាន់ជាទឹកប្រាក់ ៨ម៉ឹនដុល្លារនៅក្នុងកម្មវិធី ឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។ លោក សន សុខម៉ាប់ ជាជាងជួសជុលម៉ូតូ មានទីលំនៅបច្ចុប្បន្ន ភូមិពោធិរាម្មា “ក” ឃុំ ព្រែកស្ពឺ កោះធំ ខេត្តកណ្ដាល បានឈ្នះទឹកប្រាក់៨ម៉ឺនដុល្លារ កាលពីថ្ងៃទី៨ ខែសីហា កន្លងទៅថ្មីៗនេះ។ អតិថិជននេះ បានថ្លែងអំណរគុណដល់សែលកាត ដែលបានបង្កើតកម្មវិធីនេះឡើងដើម្បីជួយទៅដល់បងប្អូនប្រជាជនកម្ពុជាមានឧកាសឈ្នះទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ខ្លួន។

    August 26, 2020
  • PR

    iOne គឺជាក្រុមហ៊ុនដ៏ធំមួយដែលបានចែកចាយផលិតផល Apple មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា អស់រយៈពេល 15 ឆ្នាំមកហើយ។ នៅក្នុងរយះពេល 15 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន iOne បាននាំមកនូវផលិតផល Apple ថ្មីៗ និងមានគុណភាពខ្ពស់ជាច្រើនប្រភេទ មកកាន់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ហើយរាល់ ផលិតផលទាំងអស់ ដែលបាននាំមកនោះ គឺទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។ មកទល់នឹងពេលនេះ ក្រុមហ៊ុន iOne បានបំពេញតំរូវការ និងបំរើសេវាកម្មជូនដល់អតិថិជនទាំងអស់ បានយ៉ាងល្អបំផុត ដោយក្រុមហ៊ុនបានស្តាប់នូវរាល់មតិយោបល់ ការគាំទ្រ ក៏ដូចជា ការទទួលស្គាល់ពី អតិថិជន និងបានជំរុញអោយក្រុមហ៊ុននៅតែខិតខំបន្តផ្តល់ជូននូវសេវាកម្មមួយដែលមានភាពល្អប្រសើរ។

    August 18, 2020