- choung samrith
- PR
ក្រុមហ៊ុនទូរគមនាគមន៍សែលកាតនឹងបង្កើនការចែកចាយមាតិកាព័ត៌មានក្នុងស្រុក របស់ ONE Championship ដែលបង្កើតឡើងនៅជុំវិញអត្តពលិកខ្មែរ និងផ្សព្វផ្សាយផលិតផលនិងការផ្តល់ជូនផ្តាច់មុខដល់អតិថិជនសែលកាតនិងអ្នកគាំទ្រសិល្បៈគុនទូទាំងប្រទេសកម្ពុជា។ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២០ ភ្នំពេញ៖ ក្នុងថ្ងៃនេះ ONE Championship™ (ONE) ដែលជាស្ថាប័នសារព័ត៌មានកីឡាអន្តរជាតិធំជាងគេបំផុតនៅក្នុងទ្វីបអាស៊ី បានប្រកាសនូវការចុះកិច្ចព្រមព្រៀងជាមួយ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ គឺជាកិច្ចសហការដំបូងគេបង្អស់របស់ ONE នៅក្នុងប្រទេសកម្ពុជា ដោយភាគីទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីចែករំលែកនូវសិល្បៈក្បាច់គុនចម្រុះ និងព័ត៌មានកីឡាដ៏សម្បូរបែបជាច្រើនទៀតរបស់ ONE Championship ជូនដល់អ្នកគាំទ្រនៅទូទាំងប្រទេសកម្ពុជា។ អតិថិជនសែលកាតនិងអ្នកគាំទ្រសិល្បៈក្បាច់គុនចំរុះរបស់ ONE នឹងត្រូវបានកំសាន្តជាមួយនឹងមាតិកាព័ត៌មានក្នុងស្រុក
August 11, 2020 - PR
ភ្នំពេញ – ៩ សីហា ២០២០ ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តជាមោទនភាពជាតិខ្មែរ ដែលតែងតែផ្តល់ជូននូវបទពិសោធន៍ លេងហ្គេមតាមអនឡាញល្អផ្តាច់គេនោះ បានរៀបចំព្រឹត្តិការណ៍ប្រកួត Rules of Survival (RoS) KH Cup Season 3 វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃសៅរ៍ ទី 8 ខែសីហា ឆ្នាំ 2020 កន្លងទៅថ្មីៗនេះ។ ក្រុមកីឡាករ ចំនួន 18 ក្រុម បានចូលរួមប្រកួតនាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ ដើម្បីប្រជែងយកតំណែងជាម្ចាស់ជើងឯក RoS KH
August 11, 2020 - PR
ក្នុងថ្ងៃនេះ ក្រុមហ៊ុនសែលកាត ត្រូវបានប្រកាសទទួលស្គាល់ដោយស្ថាប័ន OpenSignal ជាជ័យលាភីពានរង្វាន់ បទពិសោធន៍នៃការលេងហ្គេម (Games Experience) ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ សេចក្តីប្រកាសនេះ បានបញ្ជាក់ឱ្យកាន់តែច្បាស់នូវភាពនាំមុខគេរបស់ក្រុមហ៊ុនសែលកាត ទៅលើវិស័យកីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជាក៏ដូចជាបង្ហាញឱ្យឃើញថាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនបទពិសោធន៍ប្រើប្រាស់បណ្តាញទូរស័ព្ទចល័តប្រកបដោយគុណភាពខ្ពស់ដល់អ្នកស្នេហាវិស័យហ្គេម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងតំបន់ និងទូទាំងពិភពលោកផងដែរ។ Opensignal គឺជាស្ថាប័នឯករាជ្យមួយ ដែលបានបង្កើតស្តង់ដារពិភពលោក សម្រាប់ការវិភាគទៅលើបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទចល័តរបស់អតិថិជន។ តាមរយៈរបាយការណ៍ចុងក្រោយរបស់ស្ថាប័ននេះស្តីអំពីប្រទេសកម្ពុជា បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករថ្នាក់ជាតិតែមួយគត់ ដែលអ្នកប្រើប្រាស់ទទួលបាន បទពិសោធន៍នៃការលេងហ្គេមកម្រិតខ្ពស់ជាងគេបំផុតក្នុងបណ្តាញ4G។ បទពិសោធន៏នៃការលេងហ្គេមរបស់សែលកាត នៅលើបណ្តាញ 4GLTE ទទួលបានពិន្ទុ 47.2 ក្នុងចំណោមពិន្ទុផ្តល់ជូន 100 ខណៈក្រុមហ៊ុនមិត្តហ្វូនទទួលបានពិន្ទុ 39.9
August 3, 2020 - PR
គ្រប់អតិថិជនដែលកំពុងប្រើប្រាស់គម្រោង Cellcard 4U ទាំងអស់នឹង ទទួលបានអ៊ីនធើណិតបន្ថែម 2GB តេនិងផ្ញើសារក្នុងប្រព័ន្ធឥតកំណត់ ចាប់ពីថ្ងៃ 1 ដល់ ថ្ងៃទី 2 សីហា នៅចុងសប្តាហ៍នេះ ដូចនេះអ្នកអាចសិក្សាតាមប្រព័ន្ធអនឡាញ ទស្សនារឿងភាគ ស្តាប់តន្រ្តី លេងហ្គេម និងលេងបណ្ដាញសង្គមផ្សេងៗទៀត បានកាន់តែច្រើន រីករាយចុងសប្តាហ៍របស់អ្នកជាមួយគម្រោងដ៏ល្អបំផុតនៅប្រទេសកម្ពុជា 🔸 បន្តប្រើគម្រោង 4U របស់អ្នក ឬភ្ជាប់គម្រោង 4U ណាមួយពីថ្ងៃនេះដោយចុច *5000# 🔸 ចុច *5050# នៅថ្ងៃសោរ៍ ទី
July 31, 2020 - PR
ភ្នំពេញ ថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2020 កម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទីមួយដែលកំពុងពេញនិយមបំផុតរបស់ក្រុមហ៊ុនសែលកាត បានឈានមកដល់ទីបញ្ចប់ហើយនាក្នុងថ្ងៃនេះ (29 កក្កដា) ជាមួយនឹងការចាប់រង្វាន់ផ្តាច់ព្រ័ត្រដ៏ធំអស្ចារ្យ ដែលជារថយន្តម៉ាក Mazda 2 ស៊េរីឆ្នាំ 2020 ។ អតិថិជនមហាសំណាងរបស់សែលកាត លោកពូ សុខទៀន បានបង្ហាញនូវអារម្មណ៍ត្រេកអរឥតឧបមាជាពន់ពេក នៅពេលគាត់ទទួលបាននូវដំណឹងដែលមិននឹកស្មានដល់នៃការឈ្នះរង្វាន់ដ៏អស្ចារ្យបំផុតនេះ ដោយគាត់បានរៀបរាប់ឱ្យដឹងថា រថយន្តដ៏ថ្មីសន្លាងនេះ នឹងអាចជួយសម្រាលបន្ទុករបស់ក្រុមគ្រួសារដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ បានយ៉ាងច្រើនជាក់ជាមិនខាន។ ទន្ទឹមនឹងការផ្តល់ជូនរង្វាន់ធំបំផុតប្រចាំកម្មវិធី សែលកាត ក៏បានប្រគល់ជូននូវរង្វាន់ម៉ូតូហុងដា Zoomer X សរុបចំនួន
July 31, 2020 - PR
ក្រុមហ៊ុនទឹកពិសាវីតាល់ បាននាំបុគ្គលិកប្រមាណ៣០នាក់ រួមគ្នាជាមួយសហគមន៍ត្រពាំងសង្កែ និងមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តកំពត បានរៀបចំកម្មវិធីដាំដើមកោងកាងចំនួន១០០០ ដើមនៅដៃសមុទ្របរិវេណសហគមន៍ត្រពាំងសង្កែ ខេត្តកំពត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។ កម្មវីធីនេះ រៀបចំឡើងដើម្បីជំរុញឲ្យមានការអភិរក្សបន្តដាំដើមកោងកាង និងដើម្បីអបអរសាទរទៅនឹងទិវាអភិរក្សព្រៃកោងកាងពិភពលោក ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។ លោក ជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនទឹកពិសាវីតាល់ បានមានប្រសាសន៍ថា ដើមកោងកាងពិតជាតិមានសារសំខាន់ណាស់សម្រាប់មនុស្សជាតិ។ ក្នុងនោះ ដើមកោងកាងមានតួនាទីជារបាំងការពារខ្យល់ព្យុះនៅតាមឆ្នេរសមុទ្រ ហើយក៏ជាទីជំរករបស់ជីវៈមានជីវិតនៅក្នុងទឹក និងព្រមទាំងជាប្រភពទាក់ទាញភ្ញៀវទេសចរទៀតផង។ លោក ព្រំ វិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពត
July 24, 2020 - PR
ភ្នំពេញ ថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2020 សែលកាត ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តជាមោទនភាពរបស់ជាតិខ្មែរ បានប្រកាសក្នុងថ្ងៃនេះនូវការផ្តល់កាដូចុងសប្តាហ៍ឥតគិតថ្លៃ ជាទិន្នន័យអ៊ីនធើណិត នាទីសម្រាប់តេចេញ និងសារ ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់ Cellcard 4U ទាំងអស់។ ការផ្តល់ជូនពិសេសនេះ គឺជាកាដូដើម្បីលើកទឹកចិត្តដល់អតិថិជន និងដើម្បីតបស្នងជូនដល់សហគមន៍មូលដ្ឋាន ដែលកំពុងត្រូវការការគាំទ្របន្ថែមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់ នាពេលបច្ចុប្បន្ននេះ។ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យខាងមុខនេះ (ទី 25 និង 26 ខែកក្កដា) អតិថិជនកំពុងប្រើប្រាស់គម្រោង 4U ទាំងអស់ ដែលបញ្ចូលលេខកូដធម្មតា *5050# នឹងទទួលបានកាដូដោយស្វ័យប្រវត្តិ
July 23, 2020 - PR
សែលកាតនៅតែបន្តការផ្តល់ជូនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដែលកាលពីថ្មីៗនេះបានរកឃើញអ្នកដែលមានសំណាងឈ្នះទឹកប្រាក់រហូតទៅដល់ ១០០ ០០០ ដុល្លារ ម្នាក់ទៀតហើយដែលរស់នៅឃុំក្បាលពាន ភូមិប៉ាឡេឡៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អ្នកស្រី សេន អាហ្វីនី ជាអ្នកឈ្នះរង្វាន់១០០ ០០០ ដុល្លារ នៃកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់ក្រុមហ៊ុនសែលកាត បានត្រូវរង្វាន់កាលពីថ្ងៃទី១៧ កក្កដា ២០២០ មានមុខរបរជា អាជីវករលក់គ្រឿងក្រអូប ។ ការប្រគល់រង្វាន់នេះ ធ្វើឡើង នៅរសៀលថ្ងៃទី២១ កក្កដា ២០២០។ បើតាមលោក អៀន វ៉ាតសុន (Ian Watson)
July 23, 2020 - PR
ទស្សនិកជន ដែលនិយមតាមដានទស្សនាភាពយន្តភាគខ្មែរនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ធ្លាប់បានទស្សនារួចមកហើយរឿងភាគ “អ្នកម៉ាក់វ័យក្មេង”។ ដោយឃើញសន្ទុះនៃការគាំទ្រកាន់តែខ្លាំងទៅលើសាច់រឿងមួយនេះស្ថានីយទូរទស្សន៍ភីអិនអិន បានបន្តសហការជាមួយនឹងផលិតកម្ម អិលឌី ផលិតរឿង អ្នកម៉ាក់វ័យក្មេងវគ្គ២។ នាថ្ងៃសុក្រ ទី ១៧ ខែកក្កដា ឆ្នាំ ២០២០ រឿង អ្នកម៉ាក់វ័យក្មេង វគ្គ២ ត្រូវបានធ្វើពិធីក្រុងពាលីផ្ដើមថតជាផ្លូវការ ដោយមានការចូលរួមកុះករពីសំណាក់តារាសម្តែងតួធំៗ និងភ្ញៀវកត្តិយសយ៉ាងច្រើន។ ក្នុងនោះរួមមាន លោក នូ ឧសភាព ( តួឯកប្រុស) កញ្ញា ឈិន មុន្នីនាថ( តួឯកស្រី) កុមារី ម៉ានីកា លោក
July 20, 2020 - PR
ស្របទៅតាមតម្រូវការរបស់អតិថិជន និង ទៅតាមសម័យការ Covid-19 នេះ ក្រុមហ៊ុនទូរស័ព្ទ Xiaomi ដែលជាក្រុមហ៊ុនកំពុងតែមានភាពល្បីល្បាញនិងទទួលបានការគាំទ្រនៅលើទីផ្សារកម្ពុជានោះ នៅថ្ងៃទី17 ខែកក្កដា ឆ្នាំ2020 ក្រុមហ៊ុនទូរស័ព្ទ Xiaomi បានធ្វើការចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន E-Gets ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាកំពុងតែឈានមុខគេក្នុងការផ្តល់ជូននៅសេវាកម្មជាច្រើនមុខ ឬហៅកាត់ថា Super App ដែលមានសេវាកម្មដឹកជញ្ចូនម្ហូបអាហារOnline, សេវាកម្មដឹកជញ្ចូន បែបExpress និងសេវាកម្មផ្សេងៗជាច្រើនទៀត នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ នាពេលបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែជឿនលឿន វិស័យនៃការដឹកជញ្ចូនតាមរយៈ Online ក៏កាន់តែរីកចម្រើនធ្វើអោយប្រជាជនរបស់យើងតែងធ្វើការកម្ម៉ង់ម្ហូបអារហារឥវ៉ាន់ឬរបស់របរប្រេីប្រាស់ប្រចាំថ្ងៃ តាមរយៈ Online កាន់តែកើនឡើងជាលំដាប់ដោយសារតែភាពងាយស្រួលដោយពុំចាំបាច់ចេញពីក្រៅផ្ទះ ដោយគ្រាន់តែចុចកុម្ម៉ង់នៅលើស្មាតហ្វូនតែប៉ុណ្ណោះ
July 19, 2020












