PR

វីតាល់នាំបុគ្គលិកដាំកូនឈើកោងកាង ១០០០ដើម ដើម្បីសាទរទិវាអភិរក្សដើមកោងកាងពិភពលោក

BY
choung samrith
July 24, 2020

ក្រុមហ៊ុនទឹកពិសាវីតាល់ បាននាំបុគ្គលិកប្រមាណ៣០នាក់ រួមគ្នាជាមួយ​សហគមន៍ត្រពាំងសង្កែ និង​មាន​ការគាំទ្រពីមន្ទីរបរិស្ថានខេត្តកំពត បានរៀប​ចំ​កម្មវិធីដាំ​ដើមកោងកាងចំនួន១០០០ ដើម​នៅដៃសមុទ្របរិវេណសហគមន៍ត្រពាំងសង្កែ ខេត្តកំពត នាព្រឹកថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ។

កម្មវីធីនេះ រៀបចំឡើងដើម្បីជំរុញឲ្យមានការអភិរក្ស​បន្តដាំដើមកោងកាង និងដើម្បី​អបអរសាទរ​ទៅ​នឹង​ទិវាអភិរក្ស​ព្រៃ​កោង​កាងពិភពលោក ដែល​នឹង​ប្រព្រឹត្ត​ឡើង​នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ។

លោក ជុនហៀង ថាវសិទ្ធិ ប្រធានគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនទឹកពិសាវីតាល់ ​ បានមានប្រសាសន៍ថា ​ដើម​កោង​កាង​ពិត​ជាតិមានសារសំខាន់ណាស់សម្រាប់មនុស្ស​ជាតិ។​ ក្នុងនោះ ដើម​កោងកាង​មាន​តួនាទី​ជារបាំង​ការពារ​ខ្យល់ព្យុះនៅតាមឆ្នេរសមុទ្រ ហើយក៏ជា​ទីជំរក​របស់​ជីវៈមានជីវិតនៅក្នុងទឹក និងព្រមទាំងជាប្រភពទាក់ទាញភ្ញៀវទេសចរទៀតផង។

លោក ព្រំ វិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា ការដាំដើមកោងកាងនៅថ្ងៃនេះ ជាការចូលរួមចំណែក​ដ៏សំខាន់ពីសំណាក់ក្រុមហ៊ុនឯកជនក្នុងការជួយ​​អភិរក្ស​ព្រៃ​កោង​កាង និង​រួមគ្នា​ថែរក្សា​លើក​កម្ពស់​បរិស្ថាន​។ លោកសង្ឃឹមថា សកម្មភាពនេះ នឹងជំរុញឲ្យមានការចូលរួមបន្ថែមពីសំណាក់ក្រុមហ៊ុនឯកជនក្នុង​ការរួមគ្នាអភិរក្ស​ព្រៃ​កោង​កាងបន្តទៅទៀត។​

លោក​ ជុនហៀង ថាវសិទ្ធិ ក៏បានបន្តទៀតថា “ការ​រួម​គ្នា​ដាំដើមកោងកាងនៅថ្ងៃ​នេះ បង្ហាញអំពីស្មារតីរួប​រួម​នៃ​មនុស្ស​ជាតិ​​ដើម្បី​លើក​កម្ពស់​បរិស្ថាន និងបង្កើត​ឲ្យមាន​ការ​ចង់​ចាំ​ដ៏​ប្រពៃអំពី​ការ​បត​ស្នង​របស់​មនុស្សជាតិ​​ចំពោះ​បរិស្ថាន​វិញ។”​

ជាងចុងក្រោយ លោកប្រធានគ្រប់គ្រងទីផ្សារ នៃក្រុមហ៊ុនទឹកពិសាវីតាល់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមយល់ដឹងអំពីអត្ថប្រ​យោជន៍ដើមកោងកាង និងបន្តរួមគ្នាដាំនិងអភិរក្សដើមកោង​កាង​ទាំងអស់គ្នាដើម្បីសុខដុមរមនានៃបរិស្ថានជាតិ។​

គូរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទឹកពិសាវីតាល់ បានតែងតែចូលរួមក្នុង​សកម្មភាពសង្គម និងសប្បុរសធម៌ជាច្រើន​ ក្នុងនោះ មានដូចជា​ការដាំដើមឈើ ការ​ផ្តល់អំណោយសប្បុរសធម៌ ការឧបត្ថម្ភកម្មវិធី និង​ការៀបចំ​កម្ម​វិធី​​ផ្សេងៗ​ទៀត​ជា​ច្រើនដើម្បីសង្គម។

Share This Post: