choung samrith
  • បច្ចេកវិទ្យា

    OPPO Find X Series ដែលត្រៀមនឹងដាក់បង្ហាញជាផ្លូវការនៅខែមិនាខាងមុខនេះនៅតែបន្តលេចធ្លាយព៌តមានជាបន្តបន្ទាប់ ហើយចុងក្រោយនេះក៏លេចចេញនូវតម្លៃរបស់ត្រកូល Find X3 Series នេះនៅទីផ្សារអឺរ៉ុបផងដែរ។ សម្រាប់ Find X3 Series នេះគឺវាមាន៣ម៉ូឌែល Find X3 Pro, Find X3 Lite ដែលជាការផ្លាស់ប្តូរឈ្មោះពី Reno5 5G និង Find X3 NEO ដែលជាការផ្លាស់ប្តូរឈ្មោះពី Reno5 Pro 5G។ ហើយសម្រាប់តម្លៃរបស់ OPPO

    February 26, 2021
  • បច្ចេកវិទ្យា

    ក្នុងពេលឆាប់ៗខាងមុខនេះ OPPO នឹងដាក់បង្ហាញជាផ្លូវការជាមួយនឹងស្មាតហ្វូន Find X3 Lite និង Find X3 Neo ជាមួយគ្នានឹងកំពូល Flagship Find X3 Pro របស់ខ្លួន។ ចំពោះ Find X3 Lite នេះត្រូវបានគេដឹងថាជាការផ្លាស់ប្តូរឈ្មោះរបស់ OPPO Reno5 Pro ឯចំណែក Find X3 Neo វិញគឺជាការ OPPO Reno5 Pro+ ដែលកំពុងមានដាក់លក់ជាផ្លូវការក្នុងទីផ្សារក្នុងពេលបច្ចុប្បន្ន។ តាមប្រភពព៌តមានបានអោយដឹងថា

    February 19, 2021
  • PR

    ក្រុមហ៊ុនសែលកាត បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងចាប់ផ្តើមកម្មវិធីបរិច្ចាគថវិកាដើម្បីផ្តល់ជំនួយសង្គ្រោះ និងស្តារនីតិសម្បទានៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ដែលកំពុងជះឥទ្ធិពលដល់អាយុជីវិត និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅខេត្តចំនួន ១៧ ក្នុងចំណោមខេត្តទាំង ២៥ របស់កម្ពុជា។ កម្មវិធីបរិច្ចាគនេះ នឹងញុំាងឱ្យមានការចាប់ផ្តើមគម្រោងប្រចាំឆ្នាំដ៏ធំបំផុតមួយរបស់សែលកាត ដែលជាគម្រោងផលិតបទចម្រៀងមិនចំឡងគេ ក្រោមការសហការរវាងក្រុមហ៊ុនសែលកាតជាមួយនឹង SongKites និងតារាឆ្នើមៗកំពុងពេញនិយមទាំង ៨ដួងទៀតនៅកម្ពុជាផងដែរ។ បទចម្រៀងនេះ ត្រូវបាននិពន្ធឡើងដើម្បីជាការបង្ហាញនិងកោតសរសើរដល់ភាពខ្លាំង និងភាពរឹងមាំរបស់ប្រជាជនខ្មែរ។ ដើមឡើយ ដោយមានបំណងដើម្បីជាការជម្រុញទឹកចិត្ត និងការអបអរភាពប្រសើឡើងវិញ ពីជម្ងឺរាតត្បាតកូវីដ-១៩របស់កម្ពុជា គម្រោងនេះនឹងត្រូវបានផ្តើមដាក់ឱ្យដំណើរការមុនការគ្រោងទុក ជាមួយគោលបំណងដើម្បីផ្សព្វផ្សាយនូវភាពវិជ្ជមាន និងជួយដល់ជនរងគ្រោះដោយសារទឹកជំនន់តាមរយៈកម្មវិធីបរិច្ចាគថវិកា នៅក្នុងគ្រាដ៏លំបាកនេះ។ បទចម្រៀង ដែលមានចំណងជើងថា “ពិភពលោកយើងតែមួយ” នេះ គឺជាការបង្ហើរសំនៀងរួមគ្នារវាងព្រះនាងតូច នរោត្ដម

    October 16, 2020
  • PR

    ភ្នំពេញ ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ ក្នុងថ្ងៃនេះ សែលកាត ដែលជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចាប់ដៃគូសហការថ្មីជាមួយនឹង Prime Cineplex ដែលជាក្រុមហ៊ុនសម្ព័ន្ធផ្នែកភាពយន្តកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សបំផុតមួយនៅក្នុងប្រទេសកូរ៉េ។ ទំនាក់ទំនងជាដៃគូគ្នានេះ នឹងញុំាងឱ្យអតិថិជនរបស់សែលកាត ទទួលបាននូវការបញ្ចុះតម្លៃ និងការផ្តល់ជូនពិសេសផ្តាច់មុខជាច្រើន។ នៅក្នុងសន្និសីទព័ត៌មាននាថ្ងៃពុធទី ១៤ ខែតុលានេះ ដែលប្រព្រឹត្តិទៅនៅផ្សារទំនើប Samai Square ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ អ្នកនាំពាក្យរបស់ Prime Cineplex បានថ្លែងឱ្យដឹងថា ក្រុមហ៊ុនរបស់លោកដែលជាប្រតិបត្តិកររោងភាពយន្ត មានសេចក្តីសោមនស្សជាខ្លាំង ក្នុងការភ្ជាប់ទំនាក់ទំនងជាដៃគូជាមួយក្រុមហ៊ុនសែលកាត ហើយក្រុមហ៊ុនលោក ក៏កំពុងទន្ទឹងរង់ចាំផ្តល់នូវប្រូម៉ូសិនពិសេសផ្តាច់មុខសម្រាប់ការទស្សនាភាពយន្ត

    October 16, 2020
  • PR

    ភ្នំពេញ៖ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ជាផ្នែកមួយនៃការឆ្លើយតបចំពោះគ្រោះទឹកជំនន់នៅទូទាំងប្រទេស ក្រុមហ៊ុនសែលកាត ចូលរួមគាំទ្រដល់អតិថិជនរបស់ខ្លួន តាមរយៈការផ្តល់ជូននូវការតេចេញ និងការប្រើប្រាស់ទិន្នន័យដោយឥតគិតថ្លៃ ដល់អតិជនគ្រប់គ្នាទាំងអស់ ដែលកំពុងទទួលរងនូវផលប៉ះពាល់នេះ។ លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានសម្រេចចាត់វិធានការឆ្លើយតបភ្លាមៗកាលពីរាត្រីម្សិលម៉ិញនេះ ដោយសារតែស្ថានភាពទឹកជំនន់ប្រែកាន់តែអាក្រក់ទៅៗនៅទូទាំងប្រទេសកម្ពុជា ពោលគឺកំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពពលរដ្ឋនៅក្នុងខេត្តចំនួន ១៧។ លោក វ៉ាតសុន បានមានប្រសាសន៍ឱ្យដឹងថា៖ “ក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករជាទីមោទនរបស់ខ្មែរតែមួយគត់ នឹងនៅរួមសុខទុក្ខជាមួយបងប្អូនពលរដ្ឋខ្មែរជានិច្ច ជាពិសេសនៅក្នុងអំឡុងពេលដ៏ពិបាកបែបនេះ”។ “នេះគឺជាពេលវេលាដ៏លំបាកបំផុតមួយ ដោយយើងត្រូវប្រឈមនឹងគ្រោះទឹកជំនន់ក្នុងអំឡុងពេលនៃជម្ងឺរាតត្បាត ដែលធ្វើឱ្យសុវត្ថិភាពនៃការជួយសង្គ្រោះនិងការស្តារនីតិសម្បទា កាន់តែមានការលំបាកឡើង”។

    October 14, 2020
  • PR

    ភ្នំពេញ៖ ១៣ ខែតុលា ឆ្នាំ ២០២០ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ICT ដែលមាន Cellcard, Ezecom និង Wing មានកិត្តិយសទទួលបានពានរង្វាន់និយោជិកល្អជាងគេបំផុតប្រចាំទ្វីបអាស៊ី ២០២០ (Asia’s Best Employer Brand awards 2020 ) នៅក្នុងព្រឹត្តិការណ៍ World HRD Congress នាថ្ងៃសៅរ៍ ទី ១០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ។ គួររំលឹកផងដែរថា

    October 14, 2020
  • PR

    ភ្នំពេញ៖ ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ កម្មវិធី ឈ្នះមួយម៉ឺនដុល្លាររាល់ថ្ងៃ ដ៏កំពុងពេញនិយមបំផុតរបស់ក្រុមហ៊ុនសែលកាត បានផ្តល់រង្វាន់ដល់អតិថិជនមានសំណាងពីរនាក់ទៀតហើយ នៅក្នុងខែកញ្ញានេះ ដោយក្នុងនោះអតិថិជនម្នាក់ បានឈ្នះនូវរង្វាន់ដែលមានទឹកប្រាក់រហូតដល់ទៅ ១០០.០០០ ដុល្លារឯណោះ។ លោក ពិត យូហេង ដែលជាអ្នកមានសំណាងបានឈ្នះរង្វាន់ដ៏សម្បើមអស្ចារ្យនេះ បានទទួលដំណឹងនូវការឈ្នះរបស់គាត់ នៅក្នុងកម្មវិធីចាប់រង្វាន់ផ្សាយផ្ទាល់របស់សែលកាតប្រចាំថ្ងៃ នៅថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ ២០២០។ លោក ហេង គឺជាវិស្វករម្នាក់ដែលរស់នៅក្នុងភូមិសំរោងទង ឃុំជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងអំឡុងពេលនៃការចាប់រង្វាន់ផ្សាយផ្ទាល់នេះ លោកហេងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលដឹងថារូបគាត់គឺជាអ្នកឈ្នះទឹកប្រាក់

    October 3, 2020
  • PR

    ភ្នំពេញ៖ ២៣ កញ្ញា ២០២០ ថ្ងៃនេះ រ៉ូយ៉ាល់គ្រុប មានកិត្តិយសទទួលបានការអញ្ចើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក រួមដំណើរអមដោយគណៈប្រតិភូរបស់លោក សម្រាប់ដំណើរទស្សនកិច្ចពិសេសមួយដើម្បីពិភាក្សាពីការត្រៀមខ្លួនសម្រាប់បណ្តាញ 5G ។ ដំណើរទស្សនកិច្ចនេះ រៀបចំឡើងដោយអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ្នកឧកញ៉ា គិត ម៉េង ដែលតែងតែគាំទ្រយ៉ាងខ្លាំងដល់គំនិតផ្តួចផ្តើមទាំងអស់របស់រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីការចាប់ផ្តើមបង្កើតក្រុមហ៊ុន ខេម ជី្ជ អេស អេម ឆ្នាំ ១៩៩៦មកម្ល៉េះ ។ ក្រុមហ៊ុន ខេម ជី្ជ

    September 25, 2020
  • PR

    ភ្នំពេញ៖ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ ក្រុមហ៊ុនសែលកាត មានមោទនភាព ដោយទទួលបាននូវការទទួលស្គាល់ជាអន្តរជាតិជាថ្មីម្តងទៀត តាមរយៈការជាប់ឈ្មោះនៅក្នុងបញ្ជី “បុគ្គលទាំង១០០នាក់ ដែលផ្លាស់ប្តូរវិស័យធុរកិច្ចនៅអាស៊ី”។ Business Insider គឺជាគេហទំព័រព័ត៌មានហិរញ្ញវត្ថុនិងធុរកិច្ច ដ៏ល្បីល្បាញបំផុតមួយរបស់អាមេរិក ដែលត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាប្រទេសចំនួន ១៤។ គួរឱ្យចាប់អារម្មណ៍បំផុតទៀតនោះ គ្រាន់តែនៅលើបណ្តាញសង្គមហ្វេសប៊ុកមួយគត់ប៉ុណ្ណោះ គេហទំព័រនេះ មានអ្នកតាមដានចំនួនដល់ទៅជាង ១០ លាននាក់ឯណោះ។ បញ្ជីឈ្មោះដ៏មានកិត្យានុភាពនេះ បានរាយនាម ក្រុមហ៊ុនសែលកាត ឱ្យនៅរួមជាមួយក្រុមហ៊ុនខ្នាតយក្សដូចជា Tencent, Tik Tok, Xiaomi និង Razer

    September 22, 2020
  • PR

    បាត់ដំបង៖ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០ ក្រុមហ៊ុនសែលកាត ពិតជាមានក្តីសោមនស្សបំផុត ដែលមានឱកាសចូលរួមបរិច្ចាគវិភាគទានសំរាប់ការទិញសំភារៈសិក្សាបច្ចេកទេសដែលមានជាipad និងផ្តល់ជូននូវសីុមកាតសំរាប់ការភ្ជាប់អិនធើណិត ជូនដល់មជ្ឈមណ្ឌលអនាគតកុមារអន្តរជាតិ (CFI) នៅក្នុងខេត្តបាត់ដំបង កាលពីសប្តាហ៍កន្លងទៅនេះ។ ការបរិច្ចាគនេះ គឺសំដៅជួយកាត់បន្ថយនូវផលប៉ះពាល់ទៅលើកុមារខ្មែរ ដែលកំពុងជួបប្រទះនូវការលំបាក ដោយសារជម្ងឺរាតត្បាត កូវីដ-១៩។ ក្រុមហ៊ុនសែលកាត មានកិត្តិយសជាខ្លាំង ដែលមានឱកាសអាចចូលរួមសហការជាដៃគូជាមួយអង្គការ CFI នៅក្នុងអំឡុងដើមឆ្នាំ ២០២០ នេះ ដើម្បីផ្តល់ជូននូវជំនួយបន្ទាន់សម្រាប់គាំទ្រដល់កម្មវិធីអប់រំយុវជន។ តាមស្ថានភាពជាក់ស្តែងបានឱ្យដឹងថា សិស្សកំពុងសិក្សាទាំងអស់ ដែលទទួលបានការគាំទ្រដោយ CFI នៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង បានជួបប្រទះនូវការពិបាកជាខ្លាំងក្នុងការសិក្សាពីផ្ទះ

    September 11, 2020