choung samrith
  • PR

    នាថ្ងៃនេះ ក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា (EFC) ក្រុមហ៊ុនសែលកាត បានប្រកាសនូវការចាប់ផ្តើមជ្រើសរើសកីឡាករសម្រាប់ចូលរួមនៅក្នុងកម្មវិធីប្រកួត Wild Card ដើម្បីសម្រាំងយកអ្នកឈ្នះទៅចូលរួមបន្តនៅក្នុងព្រឹត្តិការណ៍ប្រកួត Rules of Survival ដ៏ធំនាពេលខាងមុខនេះ។ កីឡាករទាំងអស់ អាចចាប់ផ្តើមបង្កើតក្រុម និងចុះឈ្មោះដើម្បីចូលរួមការប្រកួតដណ្តើមពានរង្វាន់ Wild Card ជាមួយនឹងកម្មវិធី Playgame របស់សែលកាត ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២០ ខែកក្កដា។ ក្រុមនាំមុខគេទាំង ១០ នៅក្នុងកម្មវិធីប្រកួត Wild Card នឹងអាចបន្តចូលរួមព្រឹត្តិការណ៍ប្រកួត The Rules of Survival KH

    July 8, 2020
  • PR

    បាត់ដំបង៖ ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២០ សែលកាតនៅតែបន្តការផ្តល់ជូនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ជូនដល់អតិថិជនរបស់ខ្លួន ក្នុងកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ ដែលកាលពីថ្មីៗនេះបានរកឃើញអ្នកដែលមានសំណាងឈ្នះទឹកប្រាក់រហូតទៅដល់ ១០០ ០០០ ដុល្លារ ម្នាក់ទៀតហើយដែលរស់នៅលើទឹកដីខេត្តបាត់ដំបង។ ការចាប់រង្វាន់បានធ្វើឡើងកាលពីថ្ងៃទី២៦ មិថុនា ២០២០ ហើយក្រុមហ៊ុនបានពន្យាពេលការចាប់រង្វាន់ធំ ១០០ ០០០ ម៉ឺនដុល្លានេះរហូតដល់ម៉ោង៩យប់ក្នុងថ្ងៃនោះដែរ។ អ៊ុំស្រី ខា ទៀង ដែលមានអាយុ៧០ឆ្នាំទៅហើយ គាត់ពិតជាអតិថិជនដ៏មានសំណាងមាន ព្រោះគាត់ទើបតែបានចូលរួមលេងកម្មវិធីនេះត្រឹមតែរយះពេល៣ថ្ងៃប៉ុណ្ណោះ ហើយក៏បានឈ្នះតែម្តង។ នៅថ្ងៃដែលចាប់រង្វាន់ គាត់បានលើកទូរសព្ទ័ពីក្រុមការងារសែលកាត ប៉ុន្តែគាត់ហាក់ដូចជាមិនបានដឹងថាគាត់ឈ្នះនោះទេ ដោយសារគាត់ចូលសំរាន្តស្ទើតែលង់លក់ទៅហើយ។ ប្រាក់រង្វាន់នេះ ត្រូវបានយកទៅប្រគល់ជូនអ៊ុំស្រី ខា

    July 8, 2020
  • PR

    ភ្នំពេញ ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២០ ក្រុមហ៊ុនសែលកាត មានក្តីសោមនស្សក្នុងការជូនដំណឹងដល់អតិថិជនទាំងអស់ឱ្យបានជ្រាប នូវការពង្រីកគម្រោង Cellcard 4U ដែលជាគម្រោងទូរស័ព្ទ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ និងពេញនិយមបំផុត នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុនបានសម្រេចបន្ថែមនូវគម្រោង Cellcard 4U For Everyone ដើម្បីផ្តល់ជូនអតិថិជន នូវជម្រើសកាន់តែសម្បូរបែប ក្នុងការប្រើប្រាស់ទិន្នន័យអ៊ីនធើណិត។ 4U គឺជាគម្រោងដ៏ពេញនិយម និងជោគជ័យបំផុតមួយរបស់ក្រុមហ៊ុនសែលកាត ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ដើម្បីធានាថាប្រជាជនខ្មែរគ្រប់រូប អាចទទួលបានទិន្នន័យអ៊ីនធើណិតគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជុំវិញ ជាពិសេសក្នុងកាលៈទេសៈដ៏ចាំបាច់បំផុតតែម្តង។ ជម្រើសថ្មីក្នុងការប្រើប្រាស់ទិន្នន័យរបស់ Cellcard 4U

    July 7, 2020
  • PR

    ភ្នំពេញថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ – ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានប្រកាសពីវិធីទូទាត់ដែលរហ័ស និងមានភាពងាយស្រួលជាងមុនសម្រាប់ប្រជាជនកម្ពុជា ជាមួយនឹងការចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ការទូទាត់ជាមួយ Visa កាត តាមរយៈ បច្ចេកវិទ្យា Contactless នៅផ្សារទំនើប AEON និង AEON MaxValu ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងបច្ចេកវិទ្យាទូទាត់ថ្មីនេះ អតិថិជនអាចទូទាត់ថ្លៃទំនិញនៅកន្លែងគិតប្រាក់ដោយគ្រាន់តែយកកាតទៅប៉ះជាមួយម៉ាស៊ីនឆូតកាតរួចជាការស្រេច ដោយមិនចាំបាច់ប្រើវិធី “ស៊ក ឬ ឆូត” ដូចមុននោះឡើយ។ ការណែនាំឲ្យប្រើបច្ចេកវិទ្យាថ្មីនេះ ផ្តល់ជូនអតិថិជននូវមធ្យោបាយលឿនជាងមុនក្នុងការទូទាត់ប្រាក់សម្រាប់ទំនិញរបស់ពួកគាត់នៅផ្សារទំនើប AEON និង AEON

    June 19, 2020
  • PR

    ភ្នំពេញ ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២០ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់សែលកាត បានបន្តរកឃើញអ្នកមានសំណាងម្នាក់ទៀតហើយ ដោយឈ្នះនូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ១០០ ០០០ ដុល្លារ ។ លោក ដែក សុវណ្ណថា គឺជាអ្នកឈ្នះរង្វាន់ចុងក្រោយគេ ដោយលោកមានសំណាងបានឈ្នះនៅក្នុងកម្មវិធីចាប់រង្វាន់ផ្ទាល់ប្រចាំថ្ងៃរបស់សែលកាត នាថ្ងៃអង្គារ ទី ១៦ ខែមិថុនា ឆ្នាំ ២០២០។ ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់លើទំព័រ YouTube របស់សែលកាត ដែលបានពន្យាពេលការ Live ចាបរង្វាន់រហូតដល់ម៉ោង ៩ យប់ ក្រុមការងាររបស់ សែលកាត បានតេទៅភ្លាមៗពីការឈ្នះរង្វាន់ដ៏មហាសំណាងនេះ

    June 19, 2020
  • PR

    ភ្នំពេញ៖ ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់ក្រុមហ៊ុនសែលកាត បានផ្តល់ជូនអតិថិជនមហាសំណាងម្នាក់ទៀតហើយ ជាមួយនឹងរង្វាន់ដែលមានទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ ១០ម៉ឺនដុល្លារ។ ប្រាក់រង្វាន់នេះ ត្រូវបានយកទៅប្រគល់ជូនលោក ខឹម សារ៉ន នៅឯគេហដ្ឋានរបស់គាត់នាថ្ងៃនេះ ក្នុងទឹកដីខេត្តព្រះសីហនុ។ លោក ខឹម សារ៉ន គឺជាអ្នកឈ្នះទី ២៣ ប្រចាំឆ្នាំ ២០២០ របស់កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនសែលកាត។ ក្នុងពេលបច្ចុប្បន្ននេះ លោក ខឹម សារ៉នមានអាយុ ៧០ឆ្នាំ ហើយកាលពីពេលកន្លងទៅ គាត់ក៏ធ្លាប់បម្រើការងារជាប្រធានមន្ទីរសុខាភិបាលប្រចាំខេត្តព្រះសីហនុផងដែរ។ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់សែលកាត គឺជាប្រម៉ូសិនពិសេសមួយ

    June 9, 2020
  • PR

    ភ្នំពេញ៖ពិធីការនីជើងចាស់ពីររូប អ្នកនាង គង់ សុជាតិ និងអ្នកនាង សុខា សុធានី បានខកខានអាជីពកាន់ម៉ៃក្រូហ្វូនរួមគ្នាប្រមាណជិត១ទសវត្សមកហើយ ទើបថ្មីៗនេះ ដែលអ្នកទាំងពីរមានឱកាសរួមការងារជាមួយគ្នាម្តងទៀត ជាអ្នកតំណាងឲ្យសំឡីអនាម័យស្រី្តម៉ាក វីនអ៊ីយ៉ុង(WinIon) ។ ក្នុងសន្និសីទសារព័ត៌មានជាអ្នកតំណាងសំឡីអនាម័យ កាលពីពេលថ្មីៗ នៅហាងលក់សម្ភារៈកូនក្មេងតាមបណ្តោយផ្លូវ២០០៤ អតីតពីធីការនីទូរទស្សន៍ប៉ុស្តលេខ៣ អ្នកនាង សុខា សុធានី និងអ្នកនាង គង់ សុជាតិ បានឲ្យដឹងស្រដៀងគ្នាថា មុនសម្រេចចិត្តធ្វើអ្នកតំណាងផលិតផលនេះ ទាំងពីរនាក់បានសម្រេចចិត្តយ៉ាងល្អិតល្អន់ ដោយបានសាកល្បងប្រើប្រាស់សំឡីនេះអស់រយៈច្រើនសប្តាហ៍មកហើយ រហូតជឿជាក់គុណភាពដែលប្រកបតាមស្តង់ដារ ទើបហ៊ានសម្រេចចិត្តណែនាំផលិតផលនេះជាសាធារណដល់មហាជន។ បញ្ជាក់បន្ថែមដោយទឹកមុខរីករាយ អ្នកនាង សុខា សុធានី ថាវាពិតជាសំខាន់ណាស់ក្នុងការជ្រើសរើសផ្សព្វផ្សាយអ្វីមួយដល់មហាជន

    June 9, 2020
  • PR

    តារាចម្រៀង ចិត្ត កញ្ចនា​ ដែលមហាជនទទួលស្គាល់ថាជាតារា ចម្រៀង Original​ Song ដោយសារតែស្នាដៃនិពន្ធបទចម្រៀងមិនចំលងពីគេនោះ បានកំពុងតែបញ្ចេញនូវ Albumចម្រៀងថ្មី ដែលមានចំណងជើងថា “អារម្មណ៍”។ Album “អារម្មណ៍” ដែលមានបទចម្រៀងសរុបចំនួន ៨​បទនោះ គឺសុទ្ធតែជាសាច់រឿងពិត អារម្មណ៍ពិត ដែលកញ្ចនា​ បានធ្វើការសំភាសន៍ផ្ទាល់។ កញ្ញា កញ្ចនាបានលើកឡើងថា Album ថ្មីដែលកញ្ញបានចំណាយពេល ប្រហែលមួយឆ្នាំដើម្បីផលិត​នេះ គឺកញ្ញាបានសំភាន៍សាច់រឿងផ្ទាល់ពីអ្នកគាំទ្រនិង​មិត្តជិតស្និតរបស់កញ្ញា ដែលក្នុងនោះមានគ្រប់រសអារម្មណ៍ពិតទាំង ស្រលាញ់ សប្បាយ កើតទុក្ខ និងអារម្មណ៍អណ្តែតអណ្តូងដែលកើតមានលើបុគ្គលម្នាក់ៗ។ ក្នុងនោះកញ្ញាក៏បានបញ្ជាក់ផងដែរថា ក្នុងចំណោមបទទាំង៨បទនេះ កញ្ញានឹងទុកបទចម្រៀង

    June 3, 2020
  • PR

    អង្គភាពទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាផ្លូវការនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ដើម្បីរួមបញ្ចូលនូវជំនាញឯកទេសរបស់ក្រុមហ៊ុនទាំងពីរសំដៅពង្រីកបន្ថែមនូវវត្តមាន និងសេវាកម្មរបស់ពួកគេ​នៅក្នុង​ប្រទេសកម្ពុជា។ SCA ចូលរួមនៅក្នុងបណ្តាញរបស់ Swan & Maclaren ដើម្បីឱ្យមានការរីកចម្រើននៅក្នុងតំបន់អាស៊ី។ ការសហការក្នុងភាពជាដៃគូនឹងអនុញ្ញាតឱ្យ SCA ក្លាយជាមជ្ឈមណ្ឌលផ្តល់ដំណោះស្រាយច្រកចេញចូលតែមួយដើម្បីនាំយកស្តង់ដារសិង្ហបុរីមកកាន់ទីផ្សារកម្ពុជាលើដំណោះស្រាយសិក្សាគម្រោងប្លង់ និងផ្នែកគ្រប់គ្រង។ Swan & Maclaren ផ្តល់ជូននូវសេវាកម្មពិសេសនៅក្នុងការសិក្សាគម្រោងប្លង់ និងស្ថាបត្យកម្ម រួមជាមួយនឹង​សេវាកម្ម​ពិសេស​ៗរបស់ SCA សម្រាប់ផ្នែកខាងក្នុងអគារ និងឋបនកម្មសំណង់។ សេវាកម្មរួមមាន៖ ការសិក្សាគម្រោងប្លង់មេ ប្លង់ស្ថាបត្យកម្ម ប្លង់រចនាខាងក្នុងអគារ ប្លង់ទេសភាព ការសាងសង់​សំណង់

    May 30, 2020
  • PR

    ភ្នំពេញ៖ នៅក្នុងសង្គមបច្ចុប្បន្ន មនុស្សជាច្រើន បានចាប់អារម្មណ៍នឹងសុខភាពសម្រស់របស់ពួកគេជាចាំបាច់ ការហាត់ប្រាណដើម្បីសុខភាពល្អបរិបូរណ៍ ជាមួយនិងសម្រស់ស្រស់ស្អាតគឺភាពចាំបាច់ ដែលអ្នកគ្រប់គ្នាចង់បាន មិនថាបុរសនារីទេ គេសង្កេតឃើញថា សន្ទុះនៃការហាត់ប្រាណរក្សាសុខភាព និងសម្ភស្សកំពុងតែដើរទន្ទឹមគ្នាក្នុងសង្គមស៊ីវីល័យមួយនេះ។ ដើម្បីបំពេញសេចក្តីត្រូវការដូច្នេះ និងកាត់បន្ថយការចំណាយប្រាក់កាស និងពេលវេលា ដែលលោកអ្នកភាគច្រើនបានចំណាយពេលចេញទៅក្រៅប្រទេសដើម្បីស្វះស្វែងរកសេវាកម្ម រក្សាសម្ភស្ស ដែលមានគុណភាពខ្ពស់ និងមានទំនុកចិត្តជាមួយនិងម៉ាស៊ីនទំនើប ក៏ដូចជាផលិតផលមកពីបណ្តាប្រទេសជឿនលឿន។ លោក គង់ រចនា ប្រធានគ្រប់គ្រងទូទៅ នៃមជ្ឈមណ្ឌលថែរក្សាសម្ភស្ស Slim concept Cambodia បានអោយដឹងថា មជ្ឈមណ្ឌល ថែរក្សាសម្ភស្ស Slim concept Cambodia របស់លោក

    May 30, 2020