PR

ក្រុមហ៊ុន iOne បានបញ្ចេញនូវវីដេអូថ្មីមួយ ដែលមានការបង្ហាញនូវសកម្មភាពរបស់ខ្លួនរយៈពេល 15 ឆ្នាំកន្លងមកនេះ (មានវីដេអូ)

BY
choung samrith
August 28, 2020

កាលពីពេលថ្មីៗនេះ បន្ទាប់ពីបានប្រារព្ធខួប 15 ឆ្នាំរបស់ខ្លួនរួចមក ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនធំមួយ ដែលគ្រប់គ្នាស្គាល់ថា គឺជាអ្នកចែកចាយស្របច្បាប់នូវផលិតផល Apple, Philips, Simba, UBTech, DJI, និងផលិតផលម៉ាកល្បីៗជាច្រេីនទាត ជាពិសេស សេវាកម្មបច្ចេកវិទ្យាក្លោដ iOneCloud នៅក្នុងទីផ្សារប្រទេសកម្ពុជា បានបញ្ចេញនូវវីដេអូថ្មី ដែលមានការបង្ហាញគ្រប់សកម្មភាពទាំងអស់ ដែលខ្លួនបានរៀបចំសម្រាប់ដៃគូ ក៏ដូចជាអតិថិជនរបស់ខ្លួន ក្នុងរយៈពេល 15 ឆ្នាំនេះ ជាពិសេសលេី បាវចនាទី 1 “The One You Trust” គឺផ្តោតទៅលើសីលធម៌នៃការធ្វើអាជីវកម្ម។ ។
`

ខ្លឹមសារនៃវីដេអូនេះ គឺបានបង្ហាញនូវទស្សនៈវិស័យដ៏វែងឆ្ងាយបំផុតរបស់ក្រុមហ៊ុន iOne នៅក្នុងការធ្វើការអជីវកម្ម ដែលមានការគិតគូរយ៉ាងច្បាស់លាស់ ស្របទៅតាមការវីវិត្តន៍នៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ជាពិសេស គឺការទទួលខុសត្រូវរបស់ខ្លួនទៅលើអតិថិជនទាំងអស់ ដែលបានជាវរាល់ផលិតផលពីក្រុមហ៊ុន iOne។ និយាយទៅ iOne បានធ្វើដំណើរការទៅលើផ្លូវ អជីវកម្មមួយនេះ យ៉ាងវែងឆ្ងាយ ក៏ដូចជាជាមួយនឹងការបម្លែងនិងបន្សាំគ្នាអស់រយះពេល 15 ឆ្នាំមកហើយ។ ជាក់ស្តែង នៅឱកាសអបអរនូវខួបអនុស្សាវរីយ៍លើកទី 15 ឆ្នាំ នេះ ក្រុមហ៊ុន iOne ពិតជាមានមោទនភាពខ្លាំងណាស់ និងមានទំនុកចិត្តខ្ពស់បំផុត នៅក្នុងការបោះជំហានទៅកាន់ទសវត្សន៍ថ្មីមួយទៀត ជាមួយនឹងការប្រកួតប្រជែង និងឱកាសជាច្រើនទៀតនៅខាងមុខ។

នៅក្នុងវីដេអូដដែលនេះ ក៏បានបង្ហាញដែរថា ក្រុមហ៊ុន iOne គឺបានរួមសហការគ្នាជាមួយនឹងមិត្តភក្តិជាច្រើន ជាពិសេសគឺអតិថិជន ដែលជាដៃគូសហការយូរអង្វែង ដោយបានបង្កើតនូវគន្លងផ្លូវធ្វើដំណើររួមគ្នា ជាគ្រួសារតែមួយ គឺ គ្រួសារ iOne រហូតមកដល់ពេលនេះ ហើយក្រុមហ៊ុន iOne គឺនឹងបន្តក្នុងការផ្តល់នូវភាពអស្ចារ្យ និងពន្លឺនៅក្នុងក្តីស្រម៉ៃរបស់ខ្លួន នៅការបន្តជម្រុញនូវការបង្កើនប្រសិទ្ធភាព និង ស្តង់ដារនៃការរស់នៅថ្មី តាមរយៈផលិតផល និងសេវាកម្មជាច្រើន។

ក្រុមហ៊ុន iOne បានបន្តថា អ្វីដែលសំខាន់ថែមទៀតនោះ គឺខ្លួននឹងបន្តដឹកនាំក្នុងការបម្លែង ទៅលើវិស័យឌីជីថលសម្រាប់អាជីវកម្មរបស់យើងនិងអ្នកទាំងអស់គ្នា ជាមួយនឹងបច្ចេកវិទ្យាជាច្រើនដែលផ្អែកនៅលើ បច្ចេកវិទ្យាក្លោដ (Cloud) ចុងក្រោយបំផុតផងដែរ។

ក្រុមហ៊ុន iOne បានប្រកាន់ខ្ជាប់នូវបាវចនាចំនួន 3 ដ៏មានអត្ថន័យបំផុត៖

ទី 1 “The One You Trust” គឺផ្តោតទៅលើសីលធម៌នៃការធ្វើអាជីវកម្ម។

ទី 2 “One For All” គឺការផ្តោតទៅលើការកំណត់នូវបេសកម្មដ៏ត្រឹមត្រូវរបស់យើង។

ទី 3 “ Mode One” គឺគំរូមួយ ដែលនាំយកអាជីវកម្មរបស់យើង ទៅកាន់អនាគតដ៏អស្ចារ្យ។

Share This Post: