PR

តោះអ្នកកំពង់ចាមត្រៀមៗ​!​​ សេវាដឹក foodpanda មាននៅកំពង់ចាមហើយ ថែមជូនប្រូម៉ូសិនច្រើនៗទៀត

BY
choung samrith
August 29, 2020

foodpandaជាកម្មវិធីកម្ម៉ង់ម្ហូបអាហារឆា្ងញ់ៗ ក៏ដូចជាទំនិញជាច្រើនផ្សេងទៀត នឹងវត្ដមាននៅលើទឹកដីខេត្ដកំពង់ចាម ចាប់ពីថៃ្ងទី២៥ ខែសីហានេះ។
សេវាកម្មដឹកជញ្ជូនម្ហូបអាហារ​ foodpanda ដែលមានសញ្ញារូបខា្លឃ្មុំពណ៌ផ្កាឈូកនេះ គឺជាក្រុមហ៊ុនអន្ដរជាតិដ៏ធំមួយដែលមានមូលដ្ឋានធំនៅប្រទេសអាល្លឺម៉ង់ និងកំពុងទទួលបានការចាប់អារម្មណជាច្រើនក្នុងតំបន់អាស៊ី។

ដោយមើលឃើញពីសន្ទុះនៃការគាំទ្រកាន់តែច្រើនទៅៗ ក្រោយប្រតិបត្ដិការសេវារបស់ខ្លួននៅរាជធានីភ្នំពេញ បានធើ្វឲ្យ foodpanda ពង្រីកសាខាទៅកាន់ខេត្ដធំៗចំនួន២ គឺបាត់ដំបង និងសៀមរាប កាលពីថ្មីៗនេះ ហើយនឹងបន្ដបើកបន្ថែមទៀតនៅទឹកដី កំពង់ចាម នៅថៃ្ងទី២៥ សីហានេះ។

ពេលនេះfoodpanda បានធើ្វការពង្រីកនូវបណ្ដាញរបស់ខ្លួនដល់ខេត្ដកំពង់ចាម ហើយនិងគ្រោងបើកនៅតាមបណ្ដាខេត្ដ​ ជាច្រើនផ្សេងទៀត។ ប្រជាជនកម្ពុជា ជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ ប្រាកដជាបានស្គាល់ foodpanda តាមរយៈការកម្មង់ម្ហូបអាហារ ភេសជ្ជៈផ្សេងៗរួចទៅហើយ។ ជាមួយសេវាកម្មប្រកបដោយភាពងាយស្រួល​ ដឹកជញ្ចូនរហ័ស និងឥតគិតថៃ្ល ហើយជាពិសេសមានការថែមជូននូវប្រូម៉ូសិនជាច្រើនសម្រាប់អ្នកកំពង់ចាមទៀត។
អតិថិជនប្រើប្រាស់លើកដំបូងនឹងទទួលបានប្រម៉ូសិនដូចខាងក្រោម៖

ដើម្បីទទួលបាន​ការបញ្ចុះតម្លៃ 50% ដែលច្រើនបំផុតត្រឹម ៣ដុល្លារ អ្នកអាចប្រើប្រាស់ កូដ​​​​ [ HELLOKPC ] ដែលមានសុពលភាព ៖​ ចាប់ពីថ្ងៃទី ២៥ សីហា ដល់​ ថ្ងៃទី ៣១ ខែធ្នូ ២០២០។​​​ បញ្ជាក់៖ ​សម្រាប់​តែ​អតិថិជនថ្មី និង ប្រើ​បានតែម្តងប៉ុណ្ណោះ។
ទទួលបានការបញ្ចុះតម្លៃ 20% ពីគ្រប់ហាងទាំងអស់ ។ សុពលភាព ៖​ ចាប់ពីថ្ងៃទី ៣១ សីហា ដល់​ ថ្ងៃទី ៣០ កញ្ញា ២០២០។
ពេលនេះមិនចាំបាច់ចេញក្រៅក៏អ្នកកអាចកុម្ម៉ង់អាហារជាច្រើននៅកំពង់ចាមដោយមានសេវាកម្ម​ រហ័សទាន់ចិត្ត ជាមួយហាងThe Pizza Company, Mab Baymorn Restaurant, Sushi BBQ & Soup, Kimmo Korean 7 Levels Spicy Noodle, នំបុ័ងតួរគី មាត់ទន្លេ, LBN ASIAN HOTEL, Coffee Today, Amazon Caféរួមនឹងអាហារដ្ឋានជាច្រើនទៀត។

អញ្ចឹងនៅចាំអីទៀត ​អ្នក​កំពង់​ចាម​គ្នា​យើង​​ ប្រញាប់​ដោនឡូត​កម្មវិធី ​ foodpanda​ តាមលីងនេះ http://onelink.to/fpkh ដើម្បី​ទទួលបានអាហាឆ្ងាញ់ ជាមួយ​ប្រូម៉ូសិនជាច្រើន​ហើយការដឹកជញ្ចូនឥតគិតថ្លៃទឿត៕

Share This Post: