ម្ចាស់ហាងចិត្តក្តៅដេញភ្ញៀវចេញពីហាងដោយបិទភ្លើងអគ្គិសនី ព្រោះតែទិញកាហ្វេមួយកែវអង្គុយរាប់ម៉ោងប្រើប្រាស់ភ្លើងខ្ជះខ្ជាយ
- October 10, 2019
ថៃ៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះមានការជជែកមួយពេញបណ្តាញសង្គមថៃ ក្រោយមានករណីម្ចាស់ហាងកាហ្វេចិត្តក្តៅ ដេញភ្ញៀវចេញពីហាងដោយបិទភ្លើងអគ្គីសនី ហើយប្រាប់ភ្ញៀវថាប្រើប្រាស់ភ្លើងខ្ជះខ្ជាយ។
ដោយរឿងរ៉ាវមួយនេះត្រូវបានចែករំលែក ពេញបណ្តាញសង្គមក្រោយឃ្លីបបែកធ្លាយដែលអតិថិជនម្នាក់នេះត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គមជាមួយសារថា៖ «ដេញអតិថិជនចេញពីហាង មានម្ចាស់ហាងបែបនេះដែរ? ភ្ញៀវប្រចាំណាចា៎! ដេញភ្ញៀវចេញដោយប្រើវិធិបិទភ្លើង ហើយដកកង្ហាចេញ ចរិកម្ចាស់ហាងបែបនេះឬ?»។ ក្រោយមកការជជែកវែកញែកក៏កើតមានឡើង ដោយមហាជនក្នុងបណ្តាញសង្គមមួយចំនួនបានលើកមតិគាំទ្រម្ចាស់ហាង ដោយអះអាងហេតុផលថា៖ «គាត់ធ្វើត្រឹមត្រូវហើយ! ទិញកាហ្វេមួយកែវអង្គុយរាប់ម៉ោង ប្រើអ៊ីនធឺណេត ដោតឌុយភ្លើង ខ្ជះខ្ជាយណាស់។ កាហ្វេមួយកែវមិនចំណេញប៉ុន្មានទេ មកត្រូវចំណាយលើថ្លៃភ្លើងទៀតអ្នកណាទ្រាំបាន? ហើយនេះជាហាងកាហ្វេ មិនមែនហាងអ៊ីធឺណេតឡើយ»។ ដោយឡែកមនុស្សមួយចំនួនទៀតនៅខាងអតិថិជននិយាយថា៖ «ក្រែងអតិថិជនជាស្តេចអី? ម៉េចបានដេញអតិថិជនចេញដូចឆ្កែឆ្មាបែបនេះ គេមកទិញឲ្យលុយតើ មិនមែនមកអង្គុយលេងៗមិនទិញ មិនចាយប្រាក់ឯណា។ បើចង់ឲ្យគេចេញគួរតែបញ្ជាក់ប្រាប់ឲ្យស្រួលបួល ហេតុអ្វីមកដេញឆៅៗដោយប្រើវិធីបែបនេះ?»។
យ៉ាងណាមិញយើងពុំអាចដឹងឡើយថាអ្នកណាខុស អ្នកណាត្រូវ ដើម្បីដឹងច្បាស់សូមទស្សនាឃ្លីបវីដេអូខាងក្រោមនេះ ហើយកាត់សេចក្តីថាតើអ្នកនៅខាងណា ម្ចាស់ហាង ឬក៏ អតិថិជន?
អត្ថបទ៖ មេសា
- Share This Post:









