សង្គម

ទឹកនៅតែហូរខ្លាំង បេសកកម្មស្រង់សពសត្វដំរីទាំង១១ក្បាលដែលធ្លាក់ស្លាប់នៅបាតជ្រោះ ហាក់ជួបឧបសគ្គជាខ្លាំង

BY
Khmernote Media
October 10, 2019

កាលពីថ្ងៃទី៨ ខែតុលា កន្លងទៅនេះ មន្ត្រីថែទាំឧទ្យានជាតិខាវយ៉ៃ ដែលជាតំបន់អភិរក្សសត្វព្រៃដ៏ល្បីឈ្មោះមួយប្រចាំប្រទេសថៃ បានថ្លែងសេចក្តីសុំទោសជាផ្លូវការក្រោយបានរកឃើញសាកសពដំរីចំនួន១១ក្បាល បានស្លាប់បាត់បង់ជីវិតដោយធ្លាក់ចូលបាតជ្រោះ ហេវណារុក ឬ ជ្រោះនរក។

ក្រោយថ្លែងសេចក្តីសុំទោសក្រុមការពារ និងអភិរក្សឧទ្យានជាតិខាវយ៉ៃ ក៏នៅតែបន្តបេសកកម្មដើម្បីជួយសង្គ្រោះ និងស្រង់សាកសពសត្វដំរីទាំងនោះចេញពីបាតជ្រោះផងដែរ។ មកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ វេលាម៉ោងប្រមាណជា ១០ និង៣០នាទីព្រឹក ក្រុមជួយសង្គ្រោះបានចុះទៅដល់បាតជ្រោះហើយ រយៈពេលប្រមាណជា៣ម៉ោងពួកគេអាចស្រង់បានសាកសពដំរីចំនួនតែ២ក្បាលប៉ុណ្ណោះ ព្រោះសព្វទាំងពីរក្បាលនេះគឺនៅកន្លែងដែលងាយស្រួល។

យ៉ាងណាមិញបេសកកម្មស្រង់សត្វដំរីទាំង១១ក្បាលនេះ គឺមិនមែនជាការងាយស្រួលនោះឡើយ ព្រោះពេលនេះទឹកភ្លៀងនៅតែបន្តធ្លាក់​ចំណែកឯកំលាំងទឹកហូរនៅតែបុកហូរខ្លាំង ពិបាកក្នុងការចូលទៅជិតសពដំរី។ ប៉ុន្តែក្រុមសង្គ្រោះបានធ្វើការសន្យាថានឹងធ្វើវាឲ្យអស់ពីសមត្ថភាព មិនថាទោះជាជួបផលលំបាកកម្រិតណានោះឡើយ៕

អត្ថបទ៖ មេសា

Share This Post: