ស៊យធំហើយ! លោក Trump ចោទប្រកាន់ក្រុមហ៊ុន Amazon ថាលួចបន្លំថ្លៃពន្ធ
- April 2, 2018
កាលពីព្រឹកមិញនេះ លោក Trump ប្រធានាធិបតីសហរដ្ឋអាមេរិច បានបង្ហោះសារមួយលើបណ្ដាញសង្គម Twitter របស់ខ្លួន ទាក់ទងទៅនឹងក្រុមហ៊ុនលក់ទំនិញអនឡាញខ្នាតយក្សមួយឈ្មោះ Amazon ដោយចោទប្រកាន់ថា ក្រុមហ៊ុននេះបានបន្លំសេវាកម្មប្រៃសណីយ៍របស់សហរដ្ឋអាមេរិច។ ដូចនេះ ខាងក្រុមហ៊ុនអាចតម្លើងតម្លៃដឹកជញ្ជូនបាន។

ក្នុងដើមសប្ដាហ៍នេះ គេហទំព័រ Axios បានលើកឡើងដែរថា លោកប្រធានាធិបតី Trump មានបំណងចង់ប្ដឹងក្រុមហ៊ុន Amazon ថែមទៀតផង ហើយកាលពីថ្ងៃទី29 ខែមិនា កន្លងទៅ ប្រធានាធិបតីរូបនោះក៏បានបង្ហោះសារមួយដែរ ហើយអត្ថន័យក្នុងសារនោះ គឺបញ្ជាក់ថាក្រុមហ៊ុន Amazon កំពុងកេងយកផលប្រយោជន៍ពីសេវាកម្មប្រៃណីយ៍។
ស្របពេលជាមួយគ្នានេះ គេហទំព័រ The New York Times ក៏បានចុះផ្សាយផងដែរថា ក្រុមហ៊ុន Amazon បានប្រមូលពន្ធលើការលក់តាំងពីខែមេសា ឆ្នាំ2017 មកម្លេះ។ គិតត្រឹមមួយឆ្នាំមុន ថ្លៃពន្ធដែលក្រុមហ៊ុននេះប្រមូលបាន គឺរហូតដល់ទៅ 957លានដុល្លារឯណោះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ ខាងសេវាកម្មប្រៃណីយ៍ធ្លាប់បាត់ប្រាក់ចំណូលរហូតដល់ទៅ 2.7ពាន់លានដុល្លារឯណោះកាលពីឆ្នាំមុនដូចគ្នា។
While we are on the subject, it is reported that the U.S. Post Office will lose $1.50 on average for each package it delivers for Amazon. That amounts to Billions of Dollars. The Failing N.Y. Times reports that “the size of the company’s lobbying staff has ballooned,” and that…
— Donald J. Trump (@realDonaldTrump) March 31, 2018
…does not include the Fake Washington Post, which is used as a “lobbyist” and should so REGISTER. If the P.O. “increased its parcel rates, Amazon’s shipping costs would rise by $2.6 Billion.” This Post Office scam must stop. Amazon must pay real costs (and taxes) now!
— Donald J. Trump (@realDonaldTrump) March 31, 2018
Fu
ប្រភព៖ theverge
- Share This Post:






