ស្ពានព្រះមុន្នីវង្សចាស់ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្ស នឹងត្រូវបិទមិនឲ្យធ្វើចរាចរណ៍នាយប់នេះ
- October 14, 2019
យោងតាមការបញ្ជាក់ពីមន្ទីរសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នេះថា ដើម្បីធានាសុវត្ថិភាពការដ្ឋាន ចាប់ពីវេលាម៉ោង ២១ និង០០យប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដល់ម៉ោង ៥ និង០០ទៀបភ្លឺថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ការដ្ឋានសាងសង់បន្ថែមស្ពានអាកាសក្បាលថ្នល់ នឹងធ្វើការចាក់បេតុងតួស្ពាន (Box Girder) ដំណាក់កាលទី១ ដោយត្រូវបិទផ្លូវមិនអោយធ្វើចរាចរចុះពីស្ពានព្រះមុន្នីវង្សចាស់ ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្សឡើយ។
ចំពោះចរាចរពីស្ពានព្រះមុនី្នវង្សចាស់បត់ស្តាំមកមហាវិថីព្រះនរោត្តម ចរាចរពីមហាវិថីព្រះមុនី្នវង្សទៅស្ពានព្រះមុនីវង្សថ្មី និងចរាចរទៅមកលើស្ពានអាកាសក្បាលថ្នល់ នឹងអនុញ្ញាត្តអោយធ្វើចរាចរជាធម្មតា។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរឆ្លងកាត់នោះ គួរតែផ្លូវវៀង ដើម្បីជៀសវាងការកកស្ទះចរាចរណ៍៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង







