បច្ចេកវិទ្យា

អ្នកជំនាញទស្សទាយថា iPhone SE 2 អាចបង្ហាញខ្លួននៅដើមឆ្នាំក្រោយ មានតម្លៃតែជាង៣០០ដុល្លារប៉ុណ្ណោះ

BY
Khmernote Media
October 16, 2019

ក្រោយការបង្ហាញខ្លួនលើទីផ្សារពីសំណាក់ iPhone 11 រួចមកនៅថ្ងៃចន្ទ ទី១៤ ខែតុលា កន្លងមកនេះមានការអះអាងសាជាថ្មីមួយទៀតពីសំណាក់អ្នកជំនាញខាងទស្សទាយផលិតផលរបស់ក្រុមហ៊ុន Apple គឺលោក Ming Chi Kuo អំពីម៉ូដេលថ្មីមួយទៀតគឺ iPhone SE 2 ដែលលោកបានបញ្ជាក់ថា វាអាចនឹងមានតម្លៃត្រឹមតែ៣៩៩ដុល្លារប៉ុណ្ណោះ។

MarRumors ក៏បានចេញផ្សាយព័ត៌មាននេះដូចគ្នាដែរហើយបានថែមទាំងបានលំអិតសមត្ថភាពមួយចំនួនរបស់ម៉ូដែលជំនាន់ថ្មីនេះផងដែរ។ iPhone SE 2នឹងដំណើរការជាមួយនឹងបន្ទះឈីប A13 ដូចទៅនឹង iPhone 11 និងមានទំហំ RAM ដល់ទៅ 3GB។ មិនត្រឹមតែប៉ុណ្ណោះប្រភពដដែលបានជឿជាក់ទៀតថា Apple នឹងបង្ហាញវត្តមានវានៅត្រីមាសទី១ឆ្នាំក្រោយជាមិនខាន។

លើសពីនេះ iPhone SE 2 អាចមានអង្គចងចាំ 64GB ឬ 128GB ដោយក្រុមហ៊ុនបានជ្រើសយកពណ៌ប្រផេះ ពណ៌ប្រាក់ និងពណ៌ក្រហម ដើម្បីផលិតវាឡើង។ ទោះបីជាយ៉ាងណា iPhone SE 2 នឹងមិនមាន Touch លក្ខណៈជា 3D ឡើយ ដែលបច្ចុប្បន្នសូម្បីតែម៉ូដែលចុងក្រោយរបស់ Apple ក៏មិនមានវត្តមានមុខងារនេះដូចគ្នាដែរហើយជាចុងក្រោយគេជឿជាក់ថា ការឌីសាញភាគច្រើនគឺមានភាពស្រដៀងទៅនឹងរូបរាងរបស់ iPhone 8៕

អត្ថបទ៖ Lee

Share This Post: