បច្ចេកវិទ្យា

Yahoo Groups នឹងលុបចោលរាល់មាតិកា ដែលបានចុះផ្សាយពីមុនៗមកទាំងអស់

BY
autoadmin
October 17, 2019

ក្រុមហ៊ុន Yahoo បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនកំពុងបិទគេហទំព័រ Yahoo Groups ដែលបានដំណើរការជាយូរមកហើយ។ គិតត្រឹមថ្ងៃទី២១ ខែតុលា អ្នកប្រើប្រាស់នឹងមិនអាចផ្សាយមាតិកាថ្មីទៅកាន់គេហទំព័របានទៀតទេ ហើយនៅថ្ងៃទី១៤ ខែធ្នូ Yahoo នឹងលុបចោលរាល់មាតិកា ដែលបានចុះផ្សាយពីមុនៗមកទាំងអស់។ ដូច្នេះអ្នកនឹងមានពេលវេលាក្នុងការចូលទៅទាញ data មករក្សាទុក មុនពេលដែលថ្ងៃផុតកំណត់មកដល់។

Yahoo Groups ដែលត្រូវបានបង្កើតឡើងក្នុង ឆ្នាំ២០០១ គឺជាមូលដ្ឋានរវាងវេទិកាសម្រាប់បញ្ជីសំបុត្រ និងវេទិកាអ៊ីនធឺណេត។ ក្រុមអាចនឹងត្រូវបានធ្វើអន្តរកម្មជាមួយគេហទំព័រ Yahoo Groups ផ្ទាល់ ឬតាមរយៈអ៊ីមែល។ រយៈពេល ១៨ឆ្នាំ នៃការបម្រើជូននូវមាតិកាជាច្រើន ពេលនេះ Yahoo បានសម្រេចថានឹងលុបចោលបណ្ដាញមួយនេះ។ អ្វីដែល Yahoo នឹងលុបចោលរួមមាន៖ ហ្វាល់, ការស្ទង់មតិ, តំណភ្ជាប់, រូបថត, សំណុំឯកសារ, ប្រតិទិន, Database, ឯកសារភ្ជាប់, ការសន្ទនា, អ៊ីម៉ែលអាប់ឌែត, សារសង្ខេប និង ប្រវត្តិសារ …៕

អត្ថបទ៖ លីដា

Share This Post: