ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាណិតណាស់! ស្ត្រីជាកម្មការនីម្នាក់​ត្រូវ​រថយន្ត​កិន​បែកក្បាលស្លាប់​យ៉ាង​អាណោចអាធ័ម​

    BY Khmernote Media October 18, 2019
    អាណិតណាស់! ស្ត្រីជាកម្មការនីម្នាក់​ត្រូវ​រថយន្ត​កិន​បែកក្បាលស្លាប់​យ៉ាង​អាណោចអាធ័ម​

    ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់​ត្រូវ​រថយន្ត​កិន​បែកក្បាលស្លាប់​ យ៉ាង​អាណោចអាធ័ម​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​កាលពី​ម៉ោង​៧:០០នាទីព្រឹក ថ្ងៃទី​១៨ ខែតុលាឆ្នាំ ២០១៩ ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤​ ជិត​រោងចក្រ​ ញូវស្តារ​ ភូមិ១​ សង្កាត់លេខ១​ ក្រុងព្រះសីហនុ។

    ហេតុការណ៍នេះបង្កដោយរថយន្តមួយគ្រឿងមិនទាន់ស្គាល់អត្តសញ្ញាណ (អ្នកបើកបរ និងរថយន្ត បើកគេចខ្លួនបាត់) មានទិសដៅចេញពីក្រុងព្រះសីហនុ បានបុក និងកិន ម៉ូតូមួយគ្រឿងម៉ាកហុងដាស្តុបពី ពណ៌ស គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ សុខ លីណា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទិសដៅស្របគ្នា បណ្តាលឲ្យ ឈ្មោះ សុខ លីណា អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។ ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមផ្លូវច្បាប់៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay