ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទៀតហើយ! សមត្ថកិច្ចខេត្តព្រះសីហនុ សង្គ្រោះបុរសជនជាតិចិនមួយរូបដែលរងគ្រោះ ដោយក្រុមជនជាតិចិនដូចគ្នាចាប់ជំរិតយកប្រាក់បង្ខាំងទុកក្នុងផ្ទះនិងធ្វើទារុណកម្ម

    BY Khmernote Media October 18, 2019
    ទៀតហើយ! សមត្ថកិច្ចខេត្តព្រះសីហនុ សង្គ្រោះបុរសជនជាតិចិនមួយរូបដែលរងគ្រោះ ដោយក្រុមជនជាតិចិនដូចគ្នាចាប់ជំរិតយកប្រាក់បង្ខាំងទុកក្នុងផ្ទះនិងធ្វើទារុណកម្ម

    ខេត្តព្រះសីហនុ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ សមត្ថកិច្ចខេត្តព្រះសីហនុ បានរំដោះយកបុរសជនជាតិចិនមួយរូបដែលរងគ្រោះ ដោយក្រុមជនជាតិចិនដូចគ្នាចាប់បង្ខាំងទុកក្នុងផ្ទះធ្វើទារុណកម្មក្នុងអំពើចាប់ជំរិតយកប្រាក់ជាងមួយសប្តាហ៍មកហើយ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ (ម្តុំស្ថាននីយ៍រថភ្លើង) ក្នុងនោះក្រុមជនសង្សយ័ចំនួន៥នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ។

    ប្រភពពីមន្ត្រីមូលដ្ឋានអោយដឹងថា ជនរងគ្រោះដែលរងរបួសពេញខ្លួនត្រូវបានរថយន្តសង្គ្រោះរបស់កំពង់ផែក្រុងព្រះសីហនុ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ។ ប្រភពដដែលបង្ហើបប្រាប់ជាបឋមថាក្រុមឧក្រិដ្ឋជនបានប្រើហិង្សាលើជនរងគ្រោះ ជាមួយនឹងការផ្តល់អាហារគិតជាប្រាក់ បាយមួយកញ្ចប់300$ ទឹកសុទ្ធមួយដប100$ ។ នៅមិនទាន់មានរបាយការណ៍លម្អិតបន្ថែមជុំវិញករណីនេះទាំងអត្តសញ្ញាណនិងសាវតាដើមហេតុ ពីសមត្ថកិច្ចជំនាញនៅឡើយ ដោយរង់ចាំការសាកសួរស្រាវជ្រាវបញ្ចប់៕

    ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay