បច្ចេកវិទ្យា

យប់មិញទាំង Reno2 និង Reno2 F បង្អួតរាងឡើង Swage ជាមួយនឹងតម្លៃដ៏សែនទាក់ទាញ

BY
choung samrith
October 18, 2019

កាលពីម្សិលមិញនេះក្រុមហ៊ុន OPPO បានដាក់បង្ហាញជាផ្លូវការនូវស្មាតហ្វូនធន់កណ្តាលរបស់ខ្លួនគឺ OPPO Reno2 Series ក្នុងនោះមានម៉ូឌែល OPPO Reno2 និង OPPO Reno2 F ដែលវាជាស្មាតហ្វូនដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់អ្នកប្រើប្រាស់។

អ្វីដែលធ្វើឲ្យអ្នកចូលរួមផ្ទាល់ និង អ្នកទស្សនាការផ្សាយផ្ទាល់នៅលើទំព័រហ្វេសបុកផ្លូវការរបស់ OPPO កាន់តែភ្ញាក់ផ្អើល និង នឹកស្មានមិនដល់នោះគឺ OPPO បានឆ្លុះបញ្ចាំងនូវភាពជោគជ័យ និងការវិវត្តន៍ផ្នែកបច្ចេកវិទ្យាថ្មីៗ ទំនើបៗរបស់ខ្លួន ប្រកបដោយគុណភាពខ្ពស់នៃស្មាតហ្វូនរបស់ OPPO គ្រប់ស៊េរី ជាពិសេសស្មាតហ្វូនជំនាន់ថ្មីទាំងពីរម៉ូឌែល ដែលមាន OPPO Reno2 និង Reno2 F ។ តាមការរយៈការធ្វើបទបង្ហាញនៅក្នុងកម្មវិធីនោះ បានឲ្យដឹងថាទូរស័ព្ទ OPPO Reno2 មានតម្លៃត្រឹមតែ $599 ជាស្មាតហ្វូនថ្នាក់ខ្ពស់ តំណាងឲ្យការតស៊ូ និងភាពច្នៃប្រឌិតខ្ពស់ ដែលកើតចេញពីកំណែរទម្រង់នៃ Reno ស៊េរីមុន បំពាក់មកនូវការរចនា បែប High Show និងទាន់សម័យកាលជាងមុន ដែលបានភ្ជាប់ជាមួយនឹងផ្ទៃម៉ាស៊ីនរាបស្មើ មានអេក្រង់ AMOLED កញ្ចក់ E3 លាតពេញទំហំ 6.5” ការពារចំណាំងពន្លឺ បំពាក់បច្ចេកវិទ្យាការពារភ្នែក ដែលទទួលស្គាល់កម្រិតសុវត្ថិភាពពី TÜV Rhineland ដែលធ្វើឲ្យអ្នកប្រើប្រាស់អស់កង្វល់ជាមួយនឹងបញ្ហាភ្នែក ទោះស្ថិតក្នុងលក្ខខណ្ឌពន្លឺតិចក្តី។

កាមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិត ទំហំ 16MP ភ្ជាប់មុខងារ Beauty Mode ថតរូបស្អាតបែបធម្មជាតិ ធន់ក្នុងការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាលិបចេញចូលស្វ័យប្រវត្តិ នៅពេលបាត់បង់លំនឹងម្តងៗ។ ផ្នែកខាងក្រោយត្រូវបានរចនាដោយ​កញ្ចក់ស្វិត CGG5 មានភាពស៊ីមេទ្រីរវាង Logo, កាមេរ៉ា និង O-Dot ការពារភាពសឹកឡេនកាមេរ៉ា ដោយសេរ៉ាមិច ងាយស្រួលចាប់កាន់ប្រើ។ OPPO Reno2 មានកាមេរ៉ាក្រោយ 4គ្រាប់ កាមេរ៉ាមេ 48MP ភ្ជាប់បច្ចេកវិទ្យាទប់លំនឹងមួយគូ (OIS + EIS) អាចថតវីដេអូ រំញ័រស្ទើរស្មើ “០” ថតរូបច្បាស់ល្អស្អាត នៅពេលយប់ ឬទីងងឹត ជាមួយនឹងមុខងារ Ultra Dark Mode ដែលមានជំនួយការពិសេសគឺ NPU ជំនួយលើបច្ចេកវិទ្យា AI ខ្លាំងជាង SD 712 ពីរដង។ កាមេរ៉ាទី2 ទំហំ 8MP ថតរូបជិតបែបម៉ាក្រូ និង ថតរូបបែបទូលាយបានច្បាស់ល្អមិនចាំបាច់ដើរថយក្រោយ។

ចំណែកកាមេរ៉ាទី៣ ទំហំ 13MP ថតរូបឆ្ងាយបានច្បាស់ស្អាតល្អជាមួយនឹងកម្រិត 5x Hybrid Zoom | 20x Digital Zoom និងកាមេរ៉ាទី4 ថតរូបបែបសខ្មៅទំហំ 2MP។ Reno 2 មានមុខងារថតវីដេអូព្រាលនៅផ្ទៃខាងក្រោយ (Video Bokeh) ទាំងកាមេរ៉ាមុខក្រោយ ជាមួយនឹង កម្មវិធី Video Edit ដំបូងគេបង្អស់ មកស្រាប់មួយសេតតែម្តង។ ស្មាតហ្វូនជំនាន់ថ្មីនេះ ប្រតិបត្តិការដោយ ColorOS 6.1 ប្រើប្រាស់បន្ទះឈីប Snapdragon 730G+Hyper Boost 2.0 ធ្វើឲ្យដំណើរកាន់តែលឿនជាងមុនសម្រាប់អ្នកចូលចិត្ត Download រឺ លេង ហ្គេម Online (មាន Dual WiFi) មាន RAM 8GB និងអង្គផ្ទុកទិន្នន័យ 256GB អាចផ្ទុករូបភាពបានជាង 80000 ចម្រៀងជាង 50000បទ និង ភាពយន្តជាង 400 ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសម្លេងពិរោះរណ្តំ Dolby Atmos មានថាមពលថ្មទំហំ 4000mAh ដែលអាចកំដរលោកអ្នកលេងហ្គេមដាច់យប់ មិនបារម្ភខ្លាចអស់ថ្ម និងអាចទស្សនាខ្សែភាពយន្តម៉ាសប្បាយដៃ មិនភ័យរឿងបញ្ហាអស់ថ្ម ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0 (Type C)។

ចំណែកឯ OPPO Reno2 F តម្លៃត្រឹមតែ $369 មានការរចនាកាលីប នឹងបំពាក់កាមេរ៉ាក្រោយ4 ផ្ទៃម៉ាស៊ីនរាបស្មើមិនងាយសឹកឡេន និងថាមពលថ្ម ស្រដៀងគ្នានឹងស្មាតហ្វូន OPPO Reno 2ដែរ។ កាមេរ៉ាមេរបស់វា ទំហំ 48MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Ultra Night Mode 2.0 អាចថតរូបច្បាស់គ្រប់ពេលវេលា។ កាមេរ៉ាទី2 មានទំហំ 8MP ថតបានមុំធំទូលាយ (Wide-angle) ដល់1190 ថតរូបមនុស្សទូទៅ ឃើញខ្ពស់ស្លីមស្អាត ថតរូបជួបជុំគ្រួសារ រឺការជួបជុំនៅតុអាហារ ដោយពុំចាំបាច់ឈឺក្បាលដើរថយក្រោយ ជាពិសេសបំពាក់នូវបច្ចេកវិទ្យា10x Digital Zoom ថែមទៀតផង ។

មិនតែប៉ុណ្ណោះកាមេរ៉ាទី3 និងទី4 មានទំហំ 2MPដូចគ្នា អាចថតរូបបែបសខ្មៅ និង បែបភាពយន្ត ស្អាតគ្រប់ប្លង់។ ចំណែកឯកាមេរ៉ាមុខវិញបង្កប់ខ្លួនចំកណ្តាលមានទំហំ 16MP ភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា Beauty Mode និង ភ្លើងជំនួយ Panoramic Light Effect ថតរូប Selfie ស្អាតកប់សារី។​ ជាពិសេសវាបានបំពាក់មកជាមួយនូវ Sensor ស្កេនក្រយ៉ៅដៃលើអេក្រង់ជំនាន់ទី 3.0 ​កាន់តែសុវត្ថិភាពខ្ពស់ជាងមុនជាមួយនឹង Hardware និង កម្មវិធី AI ដែលអាចវិភាគនិងសម្គាល់ស្នាមម្រាមដៃ កាន់តែលឿន និង ដោះសោរក្នុងរយៈពេលត្រឹមតែ 0.3 វិនាទីប៉ុណ្ណោះ។

ស្មាតហ្វូនកូនកាត់រូបនេះ ប្រតិបត្តិការដោយ ប្រតិបត្តិការដោយ ColorOS6.1(Android 9.0)CPU MTK P70+Hyper Boost 2.0 និងមានកម្លាំងថាមពលថ្មទំហំធំរហូតដល់ទៅ 4000mAh អាចមើល វីដេអូបាន 13ម៉ោង ស្តាប់តន្ត្រីបាន 31ម៉ោង និង លេងហ្គេមបាន 8ម៉ោង គ្មានការរអាក់រអួល ដោយសារបច្ចេកវិទ្យា Game Boost 2.0។ OPPO Reno 2F មាន RAM ទំហំធំ 8GB អង្គផ្ទុកទិន្នន័យកាន់តែធំ ROM 128GB អាចផ្ទុកភាពយន្តបានចំនួន 210 (600MB/រឿង) និង 42000 រូបភាព (3MB/សន្លឹក)។

Share This Post: