Galaxy Fold 2 អាចនឹងបង្ហាញខ្លួនឆាប់បំផុតខែមេសាឆ្នាំក្រោយ ដែលមានរូបរាងតូចជាងមុន
- October 18, 2019
ស្មាតហ្វូនដែលអាចបត់ម៉ូដែលដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ត្រូវបានប្រកាសនៅខែកុម្ភៈឆ្នាំ ២០១៩ កន្លងមកជាមួយស៊េរី Galaxy S10 ហើយមកដល់ខែកញ្ញាក៏មានលេចឬព័ត៌មានដែលថាក្រុមហ៊ុនកំពុងបានចាប់ផ្តើមផលិតទូរស័ព្ទបត់ទី២របស់ខ្លួនផងដែរ។
Galaxy Fold 2 នឹងលេចរូបរាងឡើងជាមួយនឹងអេក្រង់ទំហំតូចជាងម៉ូដែលជំនាន់មុន និងបត់បញ្ច្រាសខុសពីម៉ូដែលជំនាន់មុនផងដែរ។ ប្រភពសារព័ត៌មានពីប្រទេសកូរ៉េ ETNews ក៏បានសរសេរថា Galaxy Fold 2 អាចនឹងត្រូវផលិតឡើងក្នុងតម្លៃធូរថ្លៃជាងគឺត្រឹមតែប្រមាណ១៥០០ដុល្លារ ខណៈដែរ Galaxy Fold បច្ចុប្បន្នមានតម្លៃរហូតទៅដល់១៩៨០ដុល្លារ។

លើសពីនេះ Galaxy Fold 2 នឹងអាចមកជាមួយនឹងអង្គចងចាំតូចជាងមុនប្រមាណជា 512GB ហើយបើយោងតាមការវេបសាយ SamMobile បានអះអាងថា នឹងអាចមានត្រឹមតែ 256GB ប៉ុណ្ណោះ។ ក្នុងនោះផងដែរក៏មានការអះអាងពីសំណាក់ The Bell ជាកាសែតផ្តោតសំខាន់លើវិស័យហិរញ្ញវត្ថុដ៏ល្បីរបស់កូរ៉េនោះថា Galaxy Fold 2 នឹងបង្ហាញខ្លួនយ៉ាងលឿនបំផុតក្នុងខែមេសាឆ្នាំ២០២០ខាងមុខនេះហើយ៕

អត្ថបទ៖ Lee
- Share This Post:






