ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កំប្លែងមែន! ឃាតកស៊ីឈ្មួល ៥ នាក់ទទួលលុយពីគេហើយកេងទុកពាក់កណ្តាល និងបោះការងារបន្តគ្នារហូតបែកការដល់ប៉ូលិស

    BY Khmernote Media October 21, 2019
    កំប្លែងមែន! ឃាតកស៊ីឈ្មួល ៥ នាក់ទទួលលុយពីគេហើយកេងទុកពាក់កណ្តាល និងបោះការងារបន្តគ្នារហូតបែកការដល់ប៉ូលិស

    ចិន៖ បុរសចំនួន ៦ នាក់ ត្រូវបានតុលាការចិនសម្រេចឃុំខ្លួនជាផ្លូវការក្នុងករណីប៉ុនប៉ងធ្វើឃាត់មនុស្សម្នាក់ ដែលក្នុងនោះមានបុរសម្នាក់ជាអ្នកផ្តើមគំនិត និង ៥ នាក់ផ្សេងទៀតជាឃាតករស៊ីឈ្មួល ដែលបានទម្លាក់ការងារបន្តៗគ្នារហូតត្រូវបែកការដល់ប៉ូលិស។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន។ បើតាមសារព័ត៌មាន Shanghai បានរៀបរាប់ដំណើររឿងប៉ុនប៉ងមនុស្សឃាតដ៏ចម្លែកនេះថា លោក Tan Youhui (អ្នកផ្តើមគំនិតសម្លាប់គេ) ជាប្រធានក្រុមអចនទ្រព្យម្នាក់ ដែលត្រូវរកស៊ីប្រកួតប្រជែងជាមួយនឹងលោក Wei (ជនរងគ្រោះដែលត្រូវគេតាមសម្លាប់)។

    ដោយមិនអាចរកស៊ីឈ្នះលោក Wei និងខឹងគាត់ផងនោះ លោក Tan Youhui  បានជួលឃាតកម្នាក់មានឈ្មោះថា Xi Guangan (ឃាតកទី ១) ឲ្យទៅសម្លាប់លោក Wei ​ ដោយឲ្យប្រាក់ចំនួន  ២ លានយន់ (២៨២ ០០០ ដុល្លារអាមេរិក)​ ជាថ្លៃធ្វើការងារមួយនេះ។ ក្រោយទទួលការងាររួចលោក Xi Guangan (ឃាតកទី ១) បានទៅជួលឃាត់កម្នាក់ទៀតមានឈ្មោះថា Mo Tianxiang (ឃាតកទី ២) ឲ្យទៅសម្លាប់លោក Wei បន្ត ដោយផ្តល់ប្រាក់ ១ លានយន់ (១៤១ ០០០ ដុល្លារអាមេរិក) ទៅកាន់ឃាតកទី ២ នោះ ហើយរូបគាត់ (ឃាតកទី ១) បានទៅសុំលុយ ១ លានយន់បន្ថែមទៀតពីលោក Tan Youhui ហើយអ្នកផ្ដើមគំនិតរូបនេះក៏យល់ព្រម តែគាត់នឹងឲ្យប្រាក់បន្ថែមពេលក្រោយពេលលោក Wei ​ ស្លាប់។

    លោក Mo Tianxiang (ឃាតករទី ២) ដែលទើបទទួលបានលុយ ១ លានយន់នោះមិនធ្វើការងារនេះដោយខ្លួនឯងទេ ហើយគាត់បានទៅជួលឃាតកម្នាក់ទៀតឈ្មោះថា Yang Kangsheng (ឃាតកទី ៣) ដោយឲ្យប្រាក់កក់ ២៧០ ០០០ យន់ (៣៨ ១២៦ ដុល្លារអាមេរិក) និងសន្យាផ្តល់ប្រាក់បន្ថែមចំនួន ៥០០ ០០០ យន់ (៧០ ៥០០ ដុល្លារអាមេរិក) ក្រោយចប់ការងារ។ យ៉ាងណាក្តី ក្រោយទទួលបា្រក់កក់រួចឃាតកទី ៣ បានទៅជួលឃាតកម្នាក់ផ្សេងទៀតមានឈ្មោះថា Yang Guangsheng (ឃាតកទី ៤) ឲ្យធ្វើការងារនេះជំនួស ដោយឲ្យប្រាក់កក់ចំនួន ២០០ ០០០ យន់ (២៨ ២៤០ ដុល្លារអាមេរិក) និងសន្យាផ្តល់ប្រាក់បន្ថែម ៥០០ ០០០ យន់ (៧០ ៥០០ ដុល្លារអាមេរិក) ក្រោយការងារបានជោគជ័យ។

    ឃាតកទី ៤ នៅតែមិនធ្វើការងារនេះដោយខ្លួនឯងទៀត ហើយគាត់បានទៅជួលបុរសម្នាក់ដែលមានឈ្មោះថា Ling Xiansi  (ឃាកទី ៥ ) ឲ្យធ្វើការនេះបន្ត ដោយឲ្យប្រាក់ត្រឹមតែ ១០០ ០០០ យន់ (១៤ ០០០ ដុល្លារអាមេរិក) ប៉ុណ្ណោះសម្រាប់ការងារមួយនេះ។ ឃាតករទី ៥ ដែលទទួលបានលុយតិចជាងគេនោះបានផ្ដើមគិតថា ប្រាក់នេះគឺជាតិចតួចណាស់សម្រាប់ធ្វើការងារសម្លាប់មនុស្សម្នាក់ដែលជាកិច្ចការដ៏ធំមួយ។

    ក្រោយគិតឃើញដូចនេះបុរសជាឃាតកទី ៥ បានណាត់ជួបជាមួយបុរសជនរងគ្រោះ និងបានប្រាប់គាត់តាមត្រង់ថា រូបគាត់ផ្ទាល់ត្រូវបានគេជួលឲ្យមកសម្លាប់លោក Wei ដូចនេះសូមលោក Wei ធ្វើពុតជាស្លាប់ទៅដើម្បីរួចផុតជីវិត ហើយគាត់ក៏ទទួលបានប្រាក់តិចតួចនេះពីអ្នកជួលនោះដែរ។ ចុងក្រោយរឿងរ៉ាវនេះបានបែកធ្លាយដល់ប៉ូលិសហើយជនពាក់ព័ន្ធទាំង ៦ នាក់ខាងលើនេះត្រូវបានប៉ូលិសចាប់ខ្លួនតាំងពីឆ្នាំ ២០១៣ ម្លះ និងថ្មីៗនេះតុលារសម្រេចផ្ដន្ទាទោសពួកគេតាមទំហំទោសរៀងៗខ្លួនដោយអ្នកផ្ដើមគំនិតត្រូវជាប់គុក ៥ ឆ្នាំ ឃាតកទី១ ទី២ ទី៣ ទី៤ ត្រូវជាប់គុក ៣ ឆ្នាំ និងឃាតកទី ៥ ត្រូវជាប់គុក ២ ឆ្នាំ និង ៧ ខែ៕

     

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay