សហភាពសហព័ន្ធយុវជនកម្ពុជាសម្រុកស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាដែលបំរើឲ្យ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឲ្យហើយនៅមុខថ្ងៃទី១០ខែមេសាខាងមុខ
MC ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាសម្រុកស្ថាបនាសំណង់ហេដ្ឋារចនា សម្ព័ន្ធនានាដែលបំរើឲ្យព្រឹត្តិការណ៍អង្គរសង្កា្រន្តឆ្នាំ២០១៨នេះឲ្យហើយនៅមុខថ្ងៃទី១០ ខែ មេសាខាងមុខ ដើម្បីធានាឲ្យកម្មវិធីនេះបានប្រព្រឹត្តទៅដោយរលូននិងមានភាពសប្បាយរីក រាយជាលក្ខណៈមហាគ្រួសារខ្មែរទំាងមូល។
ក្នុងកម្មវិធីប្រកាសជ័យលាភីការរចនាអាវយឹត និងប័ណ្ណជូនពរសម្រាប់ព្រឹត្តិការណ៍អង្គរ សង្ក្រាន្តឆ្នាំ២០១៨ ដែលប្រារព្វធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែមេសានេះ លោកសុខ សប្បាយណា ប្រធានលេខាធិការដ្ឋានប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៃសភាពសហព័ន្ធយុវជនកម្ពុជាបាន ឲ្យដឹងថា សំណង់ស្ថាបត្យកម្មនានាដែលបំរើឲ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តមកដល់ពេលនេះ សម្រេចបានជាង៨០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ឲ្យរួចរាល់នៅមុនថ្ងៃទី១០ខែមេសា ហើយឈានទៅបើកកម្មវិធីជាផ្លូវការនៅថ្ងៃទី១៣ ខែមេសា ខាងមុខ។
លោកបានអៈអាងថា សម្រាប់ខ្លោងទ្វារអង្គរសង្ក្រាន្តបានតម្លើងក្បូរក្បាច់រួចរាល់ រួមទំាង សំណង់ផ្ទះបុរាណ ភូមិប្រជាជន ការតុបតែលម្អសួនច្បារនិងសំណង់ផ្សេងៗទៀតនៅជុំ វិញបរិវេណកន្លែងប្រារព្វពិធី។ លោកបានបន្ថែមថា សម្រាប់ក្រុមយុវជនវិញក៏បានត្រៀមខ្លួនរួចជា ស្រេចដែលទៅតាមមុខងាររៀងៗខ្លួន ក្នុងសកម្មភាពបំរើការងារក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឲ្យបានប្រព្រឹត្តទៅដោយរលូន ហើយកាន់តែធ្វើឲ្យប្រជាពលរដ្ឋមកលេងកម្សាន្តមានភាពសប្បាយរីករាយទំាងសោភណ័ភាព អនាម័យបរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់។
សម្លេង«ជាឆ្នាំទី១ហើយដែលមានយុវជន………….សម្របសម្រួលអោយរលូន»។
លោក សុខ សប្បាយណាបានបន្តថា ការចូលរួមរបស់ក្រុមយុវជនដ៏ច្រើននាពេលនេះបានបង្ហាញពីភាពសាមគ្គីភាពគ្នារបស់ក្រុមយុវជននិងយុវជន ហើយមានឱកាសបង្កើតស្នាដៃដែល ជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិ។
កញ្ញាចាន្ថា រតនា ដែលទទួលបានជ័យលាភីលេខ២ផ្នែករចនាអាវយឹត និងប័ណ្ណជូនពរអង្គរ សង្ក្រាន្តបានឲ្យដឹងថា ជ័យលាភីដែលទទួលបាននាពេលនេះគឺជាផ្នែកមួយដើម្បីចូលរួម អបអរសាទរកម្មវិធីអង្គរសង្ក្រានឲ្យកាន់តែមានភាពអស្ចារ្យនិងការសប្បាយរីករាយ។
សម្លេង«ពិតជាសប្បាយចិត្តណាស់………ព្រឹត្តិការណ៍ដស់អស្ចារ្យបំផុត»។
សូមបញ្ជាក់ថា កម្មវិធីអង្គរសង្ក្រាន្តឆ្នាំ២០១៨នេះនឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ដោយមានកម្មវិធីកម្សាន្តសប្បាយអស្ចារ្យរហូតដល់ជាង៣៣ កម្មវិធីដូចជាការសម្តែងរបាំព្រះរាជទ្រព្យ របំាប្រពៃណី ល្ខោនខោល ល្បែងប្រជាប្រិយខ្មែរ គ្រប់ប្រភេទនិងពិពរណ៌ប្រាសាទសម្បូរព្រៃគុក។ហើយ អ្វីដែលមានភាពលេចធ្លោជាងគេនៅក្នុងព្រឹត្តការណ៍នេះគឺ រូបខ្មុកមុខហនុមានយក្សដ៏ធំអស្ចារ្យ ដើម្បីបង្កើនភាពទាក់ទាញ់ការចាប់ អារម្មណ៍របស់ភ្ញៀវទេសចរជាតិអន្តរជាតិហើយរួមគ្នាជួយលើស្ទួយមរតកវប្បធម៌ ខ្មែរអោយបានគង់វង្ស។ អត្ថបទ សិរីរាជ រូបភាព សៅ ផានី ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨






