Huawei ត្រៀមបង្ហាញ Tablet ថ្មីរបស់ខ្លួននៅឆ្នាំក្រោយនេះមានរូបរាងស្រដៀង iPad Pro
- October 21, 2019
Galaxy Tab S6 គឺជាបច្ចេកវិទ្យាចុងក្រោយរបស់ Samsung ដែលត្រូវបានប្រកាសលក់ក្នុងទីផ្សារមិនយូរប៉ុន្មាននៅឡើយ ខណៈដែរ Apple ក៏កំពុងធ្វើការងារលើ iPad Pro ជំនាន់ថ្មីរបស់ខ្លួនដូចគ្នា។ តាមការចេញផ្សាយរបស់ 91Mobiles បានឲ្យដឹងថា Huawei ត្រូវបានជឿជាក់ថា កំពុងរៀបចំខ្លួនត្រៀមដាក់បង្ហាញ Tablet ជំនាន់ថ្មីរបស់ខ្លួននៅដើមឆ្នាំក្រោយនេះហើយ។
តាមរយៈរូបភាពបែកធ្លាយគេអាចទស្សទាយបានថាឈ្មោះរបស់វាគឺ MediaPad M7 ទាំងទំហំ និងការឌីសាញរូបរាងខាងក្រៅត្រូវបានគេមើលឃើញផងដែរស្រដៀងទៅនឹង iPad Pro។ បើទោះបីជាព័ត៌មានពិស្តារពីសមត្ថភាពរបស់វានៅមិនទាន់មានច្រើនជាងនេះក្តី ប៉ុន្តែជឿជាក់ដែរថា MediaPad M7 នឹងដំណើរជាមួយនឹងបន្ទះឈីបថ្មី Kirin 990 មានផ្ទុកមកជាមួយនឹង RAM ទំហំ 6GB និងអង្គចងចាំ 128GB៕

អត្ថបទ៖ Lee
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






