បច្ចេកវិទ្យា

នរណាខ្លះជាហ្វេនរបស់ក្រុមហ៊ុន OnePlus? មកមើលវីដេអូពាណិជ្ជកម្មដំបូងបង្អស់របស់ OnePlus 6 ទាំងអស់គ្នា (មានវីដេអូ)

BY
Khmernote Media
April 3, 2018

ជំនាន់ថ្មីនៃកំពូលស្មាតហ្វូនដែលនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ គឺជារបស់ក្រុមហ៊ុន OnePlus ដែលត្រូវបានគេជឿថា នឹងធ្វើឡើងនាដើមខែក្រោយនេះតែម្ដង។ ដោយឡែក ថ្វីបើ OnePlus 6 ពុំទាន់ត្រូវចេញរូបរាងជាផ្លូវការមែនពិត ប៉ុន្ដែម៉ូដែលនេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយអតិថិជនភាគច្រើនក៏កំពុងទន្ទឹងរងចាំការមកដែរ ព្រោះល្បីថាមានក្បាលឆកទៀត។

ទោះជាយ៉ាងណា មិនថា OnePlus 6 មានក្បាលឆក រឺអត់ តែក្រុមហ៊ុននៅតែអះអាងថា នេះគឺជាម៉ូដែលកំពូលដែលខ្លាំងគ្មានគូប្រៀបទាំងលក្ខណៈពិសិេស និងតម្លៃ។ អាចនិយាយបានថា កំពូលស្មាតហ្វូន OnePlus 6 គឺជាម៉ូដែលធូរថ្លៃបំផុតក្នុងវិស័យស្មាតហ្វូន គឺត្រឹម $525 ប៉ុណ្ណោះ។ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖

Fu
ប្រភព៖ phonearena

Share This Post: