ស្អែកនេះរថភ្លើង ប៉ោយប៉ែត-សិរីសោភ័ណដំណើរការហើយ ហើយជិះអត់យកលុយទៀត
- April 3, 2018
យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងថា កាលពីម្សិលមិញនេះ រថភ្លើង ប៉ោយប៉ែត-សិរីសោភ័ណ បានសាកល្បងដោយជោគជ័យ ហើយគ្រោងនឹងដាក់អោយដំណើរការជាបណ្ដោះអាសន្ន នៅថ្ងៃ០៤ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ហើយកាន់តែពិសេសនោះ គឺបងប្អូនប្រជាពលរដ្ឋអាចជិះរថភ្លើងនោះដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី៣១ ខែកក្កដា ថែមទៀតផង។
ក្រសួងបានបញ្ជាក់ទៀតថា ការធ្វើដំណើរតាមផ្លូវដែកនេះ អនុញ្ញាតអោយផ្ទុកមនុស្ស១០០នាក់ ទាំង ឈរ និងអង្គុយ ហើយផ្តល់សេវា មួយថ្ងៃ ០៣ជុំ ស្មើនឹង០៦ ជើងទៅមក៕








អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






