ថ្ងៃដំបូងនៃការអនុវត្តន៍មន្ត្រីនគរបាលចរាចរណ៍បានធ្វេីការឃាត់រថយន្ត និងម៉ូតូមួយចំនួនដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខ
ភ្នំពេញ៖ ថ្ងៃដំបូងនៃការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌ បានធ្វេីការឃាត់រថយន្ត និងម៉ូតូមួយចំនួនដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខនៅតាមដងផ្លូវ ដោយយកមករក្សាទុកនៅការិយាល័យចរាចរណ៍ និងធ្វេីការផាកពិន័យ ដោយអោយម្ចាស់ទៅធ្វេីស្លាកលេខរួចរាល់ទេីបអនុញ្ញាតិអោយយកត្រឡប់ទៅវិញបាន ចំពោះរថយន្តដែលមានបង្កាន់ដៃធ្វេីស្លាកលេខត្រឹមត្រូវ ត្រូវបានអនុញ្ញាតិអោយធ្វេីដំណេីរទៅមុខទៀតបាន។
សូមរំលឹកថាកម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការខណ្ឌទាំង១៤ បានចាប់ផ្តេីមធ្វេីការឃាត់ទុកបណ្តោះអាសន្ន និងធ្វេីការផាកពិន័យទៅតាមច្បាប់កំណត់ ចំពោះយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណាដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩តទៅ ដោយយករថយន្តទាំងនោះមករក្សាទុកនិងធ្វើការផាកពិន័យ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រហូតទាល់តែធ្វើស្លាកលេខរួចរាល់៕










ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ