Channel YouTube ដ៏ល្បីឈ្មោះ “PewDiePie” ត្រូវបានហាមឃាត់នៅប្រទេសចិន ក្រោយ Youtuber រូបនេះបង្ហោះរូបប្រៀបធៀប ប្រធានាធិបតីចិន ទៅនឹងតុក្កតា Winnie the Pooh
Channel YouTube មានឈ្មោះថា “PewDiePie” ដែលជា Channel ដ៏មានប្រជាប្រិយភាពអំពីវីដេអូបែបកំសាន្តនោះ ត្រូវបានគេហាមឃាត់ជាផ្លូវការនៅក្នុងប្រទេសចិនហើយ ក្រោយ Channel មួយនេះបានបង្ហោះវីដេអូបែប Troll ដែលប្រៀបធៀបថា លោកប្រធានាធិបតីចិន Xi Jinping មានមុខមាត់ដូចតួអង្គតុក្កតា Winnie the Pooh។ បើតាមលោក Kjellberg ដែលម្ចាស់ Channel YouTube មួយនេះបាននិយាយតាមវីដេអូផ្លូវការរបស់គាត់ថា Channel “PewDiePie” ត្រូវបានហាមឃាត់នៅក្នុងប្រទេសចិនហើយ
ដែលមានន័យថាអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសចិនមិនអាចមើលឃើញវីដេអូទាំងចាស់ និងថ្មីរបស់គាត់ទៀតទេ ពោលគឺពេលពួកគេចូលទៅកាន់ Channel មួយនេះវានឹងមិនបង្ហាញវីដេអូណាមួយទាល់តែសោះ។ Youtuber ជនជាតិស៊ុយអែតរូបនេះ បានសម្តែងនូវការសោកស្តាយចំពោះវិធានការបស់រដ្ឋាភិបាលចិនទៅលើ Channel របស់គាត់ ហើយគាត់ក៏សុំទោសទៅកាន់អ្នកគាំទ្រររបស់គាត់នៅក្នុងប្រទេសចិនផងដែរ និងសន្យាថាគាត់នឹងព្យាយាមបង្កើតវីដេអូថ្មីៗសម្រាប់អ្នកគាំទ្ររបស់គាត់ និងមិនធ្វើឲ្យប៉ះពាល់ដល់អ្នកណាម្នាក់ឡើយ៕


អត្ថបទ៖ភក្តី