ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនបិទមិនឲ្យមានការនាំចូលអាវខ្មៅ ម៉ាស់ និងផលិតផលជាច្រើន ដែលអាចគាំទ្រដល់ចលនាបាតុកម្មចូលទៅក្រុងហុងកុង

    BY Khmernote Media October 24, 2019
    ចិនបិទមិនឲ្យមានការនាំចូលអាវខ្មៅ ម៉ាស់ និងផលិតផលជាច្រើន ដែលអាចគាំទ្រដល់ចលនាបាតុកម្មចូលទៅក្រុងហុងកុង

    យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Shanghaiist បានឲ្យដឹងថា ថ្មីៗនេះរដ្ឋាភិបាលចិនបានសម្រេចធ្វើការហាមឃាត់មិនឲ្យមានការនាំចេញទំនិញមួយចំនួនទៅកាន់ក្រុងហុងកុងជាដាច់ខាតដូចជា មួកសុវត្ថិភាពពណ៌លឿង ឆត្រពណ៌លឿង ទង់ជាតិ ដងទង់ជាតិ ស្រោមដៃ អាវយឺតពណ៌ខ្មៅ ម៉ាស់បិទមុខ បដាផ្សព្វផ្សាយ កំណាត់ដែក ដំបងដែកឬជ័រ និងបំពង់ទីបជាដើម។ គេនៅចាំបានថា កាលពីខែមុនរដ្ឋាភិបាលចិនក៏បានធ្វើហាមឃាត់ក្រុមហ៊ុនចិនមួយចំនួនមិនឲ្យនាំទំនិញមួយចំនួនយកទៅលក់នៅក្នុងក្រុងហុងដែរ ដែលទំនិញទាំងនោះមានដូចជា គ្រឿងឧបភោគបរិភោគ វត្ថុរាវ ម្សៅ ឧស្ម័ន ម៉ាស៊ីនធំៗ មួកសុវត្ថិភាព ឆត្រ ខ្សែសម្រាប់ចងកដៃ កន្សែងដៃ ឧបករណ៍បំពងសំឡេង អាវសុវត្ថិភាព វ៉ែនតា ដង្កាប់ដែក យន្តហោះ Drone គ្រាប់អង្កាំដែក កន្ត្រៃ កែវយឹត ពិល និងតេលេបញ្ជាគ្រប់ប្រភេទផងដែរ។

    ការហាមឃាត់នេះត្រូវបានគេមើលឃើញថា មានគោលបំណងចង់ផ្ដាច់ចរន្តនៃការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋហុងហុង ព្រោះថាទំនិញទាំងអស់នេះសុទ្ធតែអាចគាំទ្រដល់ចលនានៃការធ្វើបាតុកម្មបានទាំងអស់។ សូមរម្លឹកជូនថា បាតុកម្មនៅក្នុងក្រុងហុងកុងបានផ្តើមកើតមានចាប់តាំងពីថ្ងៃទី ៣១ ខែ មិនា ឆ្នាំ ២០១៩​ មកម្លះ ដែលបាតុកម្មបានកើតឡើងក្រោយប្រជាពលរដ្ឋហុងកុងមិនពេញចិត្តជាមួយរដ្ឋាភិបាលខ្លួនចំពោះការបង្កើតច្បាប់មួយចំនួន ហើយមែនទែនទៅគេមើលឃើញថា ប្រជាពលរដ្ឋហុងកុងចង់ទាមទារផ្តាច់ទឹកដីពីចិនមកធ្វើជាប្រទេសឯករាជតែម្តង៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay